អដ្ឋកថាបរិហានសូត្រ
ក្នុងបរិហានសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បរិហានាយ សំវត្តន្តិ សេចក្តីថា រមែងមានដើម្បីការ មិនចម្រើន គឺមានដើម្បីជាអន្តរាយចំពោះការសម្រេចមគ្គ ។ ឈ្មោះថា មគ្គ ដែលបានសម្រេចហើយ វិនាសទៅវិញ មិនមាន ។ ព្រះមានព្រះភាគកាល ទ្រង់ចែកធម៌ដែលទ្រង់លើកឡើងសម្តែង ដោយអំណាចនៃធម្មាធិដ្ឋានថា ធម៌ ៣ យ៉ាងដូច្នេះ ដោយទេសនាដែលជាបុគ្គលាធិដ្ឋាន ទើបត្រាស់ពាក្យជាដើម ថា ម្នាលភិក្ខុទាំងឡាយ សេក្ខភិក្ខុក្នុងសាសនានេះ ដូច្នេះ ។ ក្នុង ៣ យ៉ាងនោះ ភិក្ខុ ឈ្មោះថា កម្មារាមោ ព្រោះមានការងារ ជាទីមកត្រេកអរ ព្រោះត្រូវត្រេកអរនឹងការងារ ។ ឈ្មោះថា កម្មរតោ ព្រោះត្រេកអរហើយក្នុងការងារ ។ ឈ្មោះថា កម្មារាមតមនុយុត្តោ ព្រោះ ប្រកបរឿយៗ គឺខ្វល់ខ្វាយត្រេកអរក្រៃលែងក្នុងការងារ គឺត្រេកត្រអាលក្នុង កាងារ ការងារដែលត្រូវធ្វើយ៉ាងនេះ ឈ្មោះថា ការងារ ក្នុងបទថា កម្មារាមោ នោះ ដូចជាការធ្វើឧបករណ៍ មានការពិនិត្យចីវរ ការធ្វើចីវរ ការ ជួសជុលស្លោកបាត្រ ខ្សែយោគ វត្ថពន្ធចង្កេះ ធម្មក្រក ជើងបាត្រ អំបែង រងជើង ការបោសសំអាត និងការជួសជុលទីដែលទ្រុឌទ្រោម និងទីដែល បែកបាក់ក្នុងវិហារជាដើម ពិតហើយ ភិក្ខុរូបខ្លះ ធ្វើវត្ថុទាំងនេះ រមែងធ្វើវត្ថុ ទាំងនោះឯង ពេញៗ មួយថ្ងៃ ។ បទថា កម្មារាមោ នេះ ព្រះមានព្រះភាគ ត្រាស់សំដៅយកការងារនោះ ឯភិក្ខុណា ក្នុងកាលធ្វើការងារនេះបុណ្ណោះ ទើបធ្វើការងារទាំងនេះ ក្នុងពេលរៀនឧទ្ទេស ក៏រៀនឧទ្ទេស ក្នុងវេលា ស្វាធ្យាយ ក៏ស្វាធ្យាយ ក្នុងគ្រាធ្វើវត្ត មានការបោសសំអាតលានព្រះចេតិយ ជាដើម ក៏ធ្វើវត្ត ក្នុងកាលធ្វើមនសិការ ក៏ធ្វើមនសិការ ក្នុងសព្វត្ថកម្មដ្ឋាន ឬក្នុងបារិហារិយក