វិតក្កសូត្រ

ក្បាលទី 36 · ទំព័រ 630

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កនេះមាន ៣ ។ អកុសលវិតក្ក ៣ តើដូចម្តេចខ្លះ ។ គឺវិតក្កៈដែលប្រកបដោយសេចក្តីប្រាថ្នាមិ នឲ្យអ្នកដទៃមើលងាយខ្លួន ១ វិតក្កដែលប្រកបដោយលាភសក្ការៈ និង សេចក្តីសរសើរ ១ វិតក្កដែលប្រកបដោយសេចក្តីអាណិតបុគ្គលដទៃ ១ ។ ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈ មាន ៣ នេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលណាមួយ ប្រកបដោយសេចក្តីប្រាថ្នា មិនឲ្យអ្នកដទៃ មើលងាយខ្លួន ជាអ្នកធ្ងន់ក្នុងលាភ និងសក្ការៈ មានសេចក្តីរីករាយ ជាមួយនឹងពួកអមាត្យ បុគ្គលនោះ ឈ្មោះថា ឆ្ងាយអំពីការអស់ទៅនៃសំយោជនៈ ។ បុគ្គល ណាមួយ ក្នុងលោកនេះ លះបង់បុត្ត និងភរិយាផង លះបង់សត្វចិញ្ចឹមផង លះបង់សេចក្តីសង្គ្រោះក្នុងវិវាហៈ ផង ភិក្ខុប្រាកដដូច្នោះនោះ គួរដើម្បីបាននូវសម្ពោធិដ៏ ឧត្តម ។ សូត្រទី ១ ។