អដ្ឋកថាវិតក្កសូត្រ
ក្នុងវិតក្កសូត្រទី ១ នៃវគ្គទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អកុសលា វិតក្កា សេចក្តីថា វិតក្កទាំងឡាយដែល កើតចាកភាពជាអ្នកមិនឈ្លាស អធិប្បាយថា បានដល់ មិច្ឆាវិតក្ក ។ បទថា អនវញ្ញត្តិ ក្នុងបទថា អនវញ្ញត្តិប្បដិសំយុត្តោ នេះ បានដល់ ការមិនត្រូវ មើលងាយ ព្រោះភាពដែលខ្លួនមិនត្រូវអ្នកដទៃមើលងាយ គឺតិះដៀលមិន បាន មានឥច្ឆាចារដែលប្រព្រឹត្តទៅហើយយ៉ាងនេះថា ធ្វើម្តេចហ្ន៎ អ្នកដទៃមិន គប្បីមើលងាយអញ ដូច្នេះ ដែលប្រកប គឺទាក់ទងដោយការមិនត្រូវមើលងាយ នោះ ឬវិតក្កដែលបដិសំយុត្តដោយការមិនត្រូវមើលងាយ ដែលប្រារព្ធ ឥច្ឆាចារនោះ ប្រព្រឹត្តទៅហើយ ព្រោះដូច្នោះ ពាក្យថា អនវញ្ញត្តិ នេះ ជា ឈ្មោះនៃវិតក្កដែលតាំងនៅក្នុងឥច្ឆាចារ ឲ្យប្រព្រឹត្តទៅហើយ ព្រោះត្រូវការលើក តម្កើងថា ធ្វើម្តេចហ្ន៎ អ្នកដទៃ ទាំងគ្រហស្ថ និងបព្វជិត មិនគប្បីតិ ះដៀលអញឲ្យថោកទាប ។ បទថា លាភសក្ការសិលោកប្បដិសំយុត្តោ សេចក្តីថា វិតក្កដែលប្រកបដោយលាភ មានចីវរជាដើម សក្ការៈ និងកិត្តិសព្ទ ដោយធ្វើឲ្យជាអារម្មណ៍ ។ បទថា បរានុទ្ទយតាបដិសំយុត្តោ សេចក្តី ថា ប្រកបដោយសេចក្តីស្រឡាញ់ដែលជាម្ចាស់ផ្ទះ ដែលជាការអាណិតអាសូរ ប្រៀបផ្ទឹមក្នុងអ្នកដទៃ ដែលព្រះមានព្រះភាគត្រាស់សំដៅយកថា ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ នៅច្រឡូកច្រឡំដោយពួកស្តេច ដោយពួកមហាមាត្យរបស់ស្តេច ដោយពួកព្រាហ្មណ៍ ដោយពួក គហបតី ដោយពួកតិរ្ថិយ ដោយពួកសាវ័ករបស់តិរ្ថិយ ដោយ ពួកគ្រហស្ថ មានសេចក្តីរីករាយជាមួយគ្នា មានសេចក្តីសោយសោក ជាមួយគ្នា កាលបើពួកគ្រហស្ថបានសុខ ក៏បានសេចក្តីសុខ កាលបើពួកគ្រហស្ថបានទុក្ខ ក៏បានសេចក្តីទុក្ខ កាលបើកិច្ចដែល ត្រូវធ្វើកើតឡើង