សក្ការសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលត្រូវ សក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ ទៅ បានទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលអសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះ ដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតហើយក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វដែលសក្ការៈ និងអសក្ការៈ ទាំងពីរយ៉ាងនោះ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះ ដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនមែនឮសេចក្តីនោះ ( អំពី សម្នាក់ ) នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយពោលទេ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្ត ហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វដែល អសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយ ស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុ ទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលសក្ការៈ និងអសក្ការៈទាំងពីរ យ៉ាងនោះ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយ ស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលភិក្ខុ ទាំងឡាយ លុះតែហេតុណា ដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង ជ្រាប ច្បាស់ខ្លួនឯង ពិតមែន ទើបតថាគតពោលនូវហេតុនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វដែលសក្ការៈ គ្របសង្កត់ហើយ រួបរឹតចិត្ត ហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត