ទេវសទ្ទសូត្រ
ម្នាលភិក្ខុទាំងឡាយ សំឡេងទេវតា ៣ យ៉ាងនេះ តែងលាន់ ឮ ក្នុងទេវលោក ព្រោះអាស្រ័យសម័យនោះៗ ។ សំឡេង ៣ យ៉ាង តើ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវ័កគិតដើម្បីកោរ សក់ ពុកចង្កា ស្លៀកសំពត់កាសាយៈទាំងឡាយ ហើយចេញចាកផ្ទះ ចូលទៅ កាន់ផ្នួស ម្នាលភិក្ខុទាំងឡាយ សម័យនោះ សំឡេងទេវតា ក្នុងទេវលោក ទាំងឡាយ តែងលាន់ឮឡើងថា អរិយសាវ័កនុ៎ះ គិតដើម្បីច្បាំងនឹងកិលេស- មារ ។ ម្នាលភិក្ខុទាំងឡាយ នេះជាសំឡេងទេវតាទី ១ ក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើង ព្រោះអាស្រ័យសម័យនោះៗ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សម័យណា អរិយសាវ័កប្រកបរឿយៗ នូវព្យាយាម ដើម្បីចម្រើន នូវពោធិបក្ខិយធម៌ ៧ ពួក ម្នាលភិក្ខុទាំងឡាយ សម័យនោះ សំឡេងទេវតា ក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើងថា អរិយសាវ័កនុ៎ះ កំពុងច្បាំង នឹងកិលេសមារ ។ ម្នាលភិក្ខុទាំងឡាយ នេះជាសំឡេងទេវតាទី ២ ក្នុងទេវលោក ទាំងឡាយ តែងលាន់ឮឡើង ព្រោះអាស្រ័យសម័យនោះៗ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សម័យណា អរិយសាវ័កធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈ ទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេច សម្រាន្តនៅ ម្នាលភិក្ខុទាំងឡាយ សម័យនោះ សំឡេងទេវតាក្នុងទេវលោក ទាំងឡាយ តែងលាន់ឮឡើងថា អរិយសាវ័កនុ៎ះ ឈ្នះសង្រ្គាមហើយ ឈ្នះ រាប គ្របសង្កត់នូវកំពូលនៃសង្រ្គាមនោះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះជា សំឡេងទេវតាទី ៣ ក្នុងទេវលោកទាំងឡាយតែងលាន់ឮឡើង ព្រោះអាស្រ័យ សម័យនោះៗ ។ ម្នាលភិក្ខុទាំងឡាយ សំឡេងនៃទេវតា ក្នុងទេវលោកទាំងឡាយ មាន ៣ យ៉ាងនេះឯង តែងលាន់ឮឡើង ព្រោះអាស្រ័យសម័យនោះៗ ។ ពួកទ