បញ្ចបុព្វនិមិត្តសូត្រ
ម្នាលភិក្ខុទាំងឡាយ ទេវតាមានការច្យុតិជាធម្មតា ចាកពួក ទេវតា ក្នុងកាលណា បុព្វនិមិត្ត ៥ យ៉ាង តែងកើតឡើងប្រាកដ ដល់ទេវតា នោះ ( ក្នុងកាលនោះ ) គឺកម្រងផ្កាទាំងឡាយ ស្វិតស្រពោន ១ សំពត់ ទាំងឡាយសៅហ្មង ១ ញើសទាំងឡាយ តែងហូរចេញអំពីក្លៀក ១ សម្បុរ មិនល្អតាំងឡើងក្នុងកាយ ១ ទេវតាមិនត្រេកអរក្នុងទេវាសនៈរបស់ខ្លួន ១ ។ ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ តែងដឹងនូវបុព្វនិមិត្តនោះថា ទេវបុត្ត នេះ មានការច្យុតិជាធម្មតា ហើយក៏អនុមោទនាដោយវាចា ៣ បទថា ម្នាល អ្នកដ៏ចម្រើន សូមអ្នកច្យុតអំពីទេវលោកនេះ ទៅកាន់សុគតិចុះ លុះអ្នកទៅកាន់ សុគតិហើយ សូមឲ្យមានលាភ ដែលបានដោយងាយចុះ លុះមានលាភ ដែលបានដោយងាយហើយ សូមតាំងនៅដោយប្រពៃចុះ ។ កាលព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះអ្វីហៅថា ដំណើរទៅកាន់សុគតិរបស់ទេវតាទាំងឡាយ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហៅ ថាលាភដែលបានដោយងាយរបស់ទេវតាទាំងឡាយ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហៅថា ការតាំងនៅដោយប្រពៃនៃទេវតាទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភាពនៃមនុស្ស ( នេះ ) ឯង ដែលហៅថា ដំណើរទៅកាន់សុគតិរបស់ទេវតា ទាំងឡាយ លុះបានកើតជាមនុស្សហើយ បានចំពោះនូវសទ្ធា ក្នុងធម្មវិន័យ ណា ដែលព្រះតថាគតសម្តែងហើយ ម្នាលភិក្ខុទាំងឡាយ ការបាននូវសទ្ធា នេះឯង ហៅថា លាភដែលបានដោយងាយរបស់ទេវតាទាំងឡាយ ឯសទ្ធា របស់គេនោះ ជាសទ្ធាខ្ជាប់ខ្ជួន កើតជាបឫសគល់តាំងនៅមាំមួន ដែលបុគ្គល ណាមួយ ទោះជាសមណៈ ឬព្រាហ្មណ៍ ឬទេវតា ឬមារ ឬព្រហ្ម ក្នុងលោក មិនអាចនឹងនាំយកទៅបាន ម្នាលភិក្ខុទាំងឡាយ ការតាំងនៅមាំនៃសទ្ធានេះ ឯង ហៅថា ការ