ពហុជនហិតសូត្រ

ក្បាលទី 36 · ទំព័រ 662

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ កាលកើតឡើងក្នុង លោក តែងកើតឡើង ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ បុគ្គល ៣ ពួក តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ជានាយសារថីទូន្មាននូវបុរស ជាសាស្តានៃ ទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ចធម៌ ទ្រង់ខ្ជាក់ ចោលនូវត្រៃភព ព្រះអង្គបានត្រាស់ឡើងក្នុងលោកនេះ ទ្រង់សម្តែងធម៌ មាន លម្អបទដើម លំអបទកណ្តាល លម្អបទចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ ទ្រង់ប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលភិក្ខុទាំងឡាយ នេះជាបុគ្គលទី ១ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សាវ័ករបស់ព្រះសាស្តានោះ ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈ គឺខន្ធ ៥ ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចហើយ មានកិលេសជាគ្រឿងប្រកបសត្វទុកក្នុងភព អស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ សាវ័កនោះ តែងសម្តែងធម៌ មានលម្អបទដើម មានលំអបទកណ្តាល មានលម្អបទចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយធម៌ បរិសុទ្ធបរិបូណ៌ទាំងអស់ ម្នាលភិ