អដ្ឋកថាអសុភានុបស្សីសូត្រ

ក្បាលទី 36 · ទំព័រ 678

ក្នុងអសុភានុបស្សីសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អសុភានុបស្សឹ សេចក្តីថា អ្នកទាំងឡាយកាល ពិចារណាឃើញថា មិនស្អាត ឈ្មោះថា ជាអ្នកពិចារណាឃើញការមិនស្អាត គឺអាការមិនស្អាតក្នុងកាយ ដោយអំណាចនៃអាការ ៣២ និងដោយអំណាច នៃការបង្អោននាំចូលទៅរកនិមិត្តដែលខ្លួនកាន់យកហើយ ក្នុងសាកសពដែល ហើមបោងហើយជាដើម ។ បទថា អានាបនស្សតិ បានដល់ សតិក្នុងខ្យល់ ដង្ហើម គឺសតិដែលប្រារព្ធខ្យល់ដង្ហើមនោះ ប្រព្រឹត្តទៅ អធិប្បាយថា សតិ ដែលកំណត់ខ្យល់ដង្ហើមចូល ខ្យល់ដង្ហើមចេញ ដូចព្រះតម្រាស់ថា ពាក្យថា អានៈ បានដល់ ខ្យល់ដកដង្ញើមចូល មិនមែនខ្យល់ដកដង្ញើមចេញទ្បេ ។ បទថា វោ បានដល់ អ្នកទាំងឡាយ ។ ក្នុងបទថា អជ្ឈត្តំ នេះ លោក បំណងយកអារម្មណ៍ខាងក្នុង ។ បទថា បរិមុខំ បានដល់ ចំពោះមុខ ។ បទ ។ ថា សុប្បតិដ្ឋិតា សេចក្តីថា តាំងមាំដោយល្អ លោកអធិប្បាយថា អានាបានស្សតិ អ្នកទាំងឡាយ ចូរតាំងទុកដោយល្អចំពោះមុខកម្មដ្ឋាន ដូច្នេះ ។ ម្យ៉ាងទៀត បទថា បរិមុខំ សេចក្តីថា មានការនាំចេញទៅតាមដែលបាន កំណត់ហើយ ដូចព្រះសារីបុត្រពោលក្នុងបដិសម្ភិទាមគ្គថា បទថា បរិ សេចក្តី ថា កំណត់ ។ បទថា មុខំ ដោយអត្ថថា នាំចេញ ។ បទថា សតិ ដោយ អត្ថថា ចូលទៅតាំងទុក ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ចូរ តាំងសតិចំពោះមុខ ដូច្នេះ ។ ពាក្យថា ចូរតាំងសតិចំពោះមុខ នេះ គប្បី ជ្រាបថា ព្រះមានព្រះភាគ ទ្រង់សម្តែងដល់ការចម្រើនកម្មដ្ឋាន គឺអានាបានស្សតិ ១៦ បែប ក្នុងសតិប្បដ្ឋាន ៤ ។