ធម្មានុធម្មប្បដិបន្ថសូត្រ

ក្បាលទី 36 · ទំព័រ 684

កាលបុគ្គលនិយាយថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌សមគួរដល់ ធម៌ ដោយសភាពដ៏សមគួរណា សភាពដ៏សមគួរនេះ ជារបស់ភិក្ខុអ្នកប្រតិបត្តិ ធម៌សមគួរដល់ធម៌ ដោយសេចក្តីអធិប្បាយដូច្នេះ ឈ្មោះថា និយាយធម៌មែន ពិត មិនឈ្មោះថា និយាយអធម៌ ឬឈ្មោះថា ត្រិះរិះធម៌មែនពិត មិនឈ្មោះ ថា ត្រិះរិះអធម៌ឡើយ លុះវៀរទាំងពីរនោះចេញ ទើបជាអ្នកព្រងើយ មាន សតិសម្បជញ្ញៈ ។ ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ត្រិះរិះរឿយៗ នូវធម៌ រពឫករឿយៗ នូវធម៌ រមែងមិនសាបសូន្យចាក ព្រះសទ្ធម្មឡើយ ។ ( ភិក្ខុនោះ ) ទោះបីដើរ ឬឈរ ឬអង្គុយ ឬដេក ក៏រម្ងាប់ចិត្ត ( របស់ខ្លួន ) ក្នុងកម្មដ្ឋាន ខាងក្នុង រមែងបានដល់ព្រះនិព្វាន ជាទីស្ងប់រម្ងាប់ ពុំ ខានឡើយ ។ សូត្រទី ៧ ។