អដ្ឋកថាធម្មានុធម្មប្បដិបន្ថសូត្រ

ក្បាលទី 36 · ទំព័រ 685

ក្នុងធម្មានុធម្មប្បដិបន្នសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ លោកុត្តរ ៩ យ៉ាង ឈ្មោះថា ធម៌ ក្នុងបទថា ធម្មានុធម្មប្បដិបន្នស្ស នេះ ធម៌ដែលសមគួរដល់ធម៌នោះ គឺធម៌ដែលជាបដិបទា ខាងដើម មានសីលវិសុទ្ធិជាដើម ដល់អ្នកបដិបត្តិធម៌សមគួរដល់ធម៌នោះ គឺកំពុងបដិបត្តិដើម្បីសម្រេចលោកុត្តរធម៌នោះ បទថា អយមនុធម្មោ ហោតិ សេចក្តីថា ធម៌នេះ ជាធម៌មានសភាពសមគួរ គឺមានសភាវៈសមគួរ ។ បទថា វេយ្យាករណាយ បានដល់ ដោយវាចាជាគ្រឿងពោល ។ បទថា យំ ក្នុងបទថា ធម្មានុធម្មប្បដិបន្នោ យំ នេះ យំ ជាបឋមាវិភត្តិ ប្រើក្នុង អត្ថតតិយាវិភត្តិ មានពាក្យអធិប្បាយថា ភិក្ខុ កាលព្យាករថា ជាអ្នកបដិបត្តិ ធម៌សមគួរដល់ធម៌នោះ គួរឈ្មោះថា ព្យាករដោយប្រពៃនោះឯង ដោយធម៌ ដ៏សមគួរណា ភិក្ខុនោះ មិនគួរវិញ្ញូជនតិះដៀល ព្រោះសេចក្តីនោះជាហេតុ ។ ម្យ៉ាងទៀត បទថា យំ ជាកិរិយាបរាមាស ។ ដោយបទថា យំ នោះ ព្រះមាន ព្រះភាគ ទ្រង់សម្តែងដល់ការពោលធម៌នោះឯង និងការត្រិះរិះដល់ធម្មវិតក្កដូចគ្នា ដែលជាហេតុសមគួរ គឺជាហេតុសមគួរដល់វាចាជាគ្រឿងពោល ថា ធម៌នេះ សមគួរដល់អ្នកបដិបត្តិធម៌ សមគួរដល់ធម៌ ធម៌នេះសមគួរយ៉ាង នោះ ដូច្នេះ ដោយឧបេក្ខាដែលសម្បយុត្តដោយញាណ ក្នុងកាលមិនមាន កិច្ចទាំង ២ យ៉ាងនោះ ។ បទថា ភាសមានោ ធម្មំយេវ ភាសេយ្យ សេចក្តី ថា បើភិក្ខុពោល គប្បីពោលធម៌ គឺកថាវត្ថុ ១០ យ៉ាងនោះឯង មិនមែន ពោលធម៌ដែលមានអត្ថច្រើនជាដើម ដែលផ្ទុយគ្នានឹងកថាវត្ថុ ១០ យ៉ាង នោះឡើយ ព្រះមានព្រះភាគត្រាស់នៅក្នុងឧទានថា មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ គឺអប្បិច្ចកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១