អន្ធករណសូត្រ
ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្ក ៣ យ៉ាងនេះ ធ្វើឲ្យងងឹត ធ្វើមិនឲ្យមានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃ សេចក្តីចង្ហៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានឡើយ ។ អកុសលវិតក្កៈ ៣ តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ គឺកាមវិតក្ក ( សេចក្តីត្រិះរិះប្រកបដោយ កាម ) ធ្វើឲ្យងងឹត ធ្វើមិនឲ្យមានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញា ឲ្យរលត់ ជាចំណែកនៃសេចក្តីចង្ហៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទវិតក្ក ( សេចក្តីត្រិះរិះប្រកបដោយព្យាបាទ ) ធ្វើឲ្យងងឹត ធ្វើមិនឲ្យមានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្ហៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ១ ។ ម្នាល ភិក្ខុទាំងឡាយ វិហឹសាវិតក្ក ( សេចក្តីត្រិះរិះប្រកបដោយការបៀតបៀន ) ធ្វើឲ្យ ងងឹត ធ្វើមិនឲ្យមានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញាឲ្យរលត់ ជា ចំណែកនៃសេចក្តីចង្ហៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ១ ។ ម្នាល ភិក្ខុទាំងឡាយ អកុសលវិតក្ក ៣ យ៉ាងនេះឯង ធ្វើឲ្យងងឹត ធ្វើមិនឲ្យមាន បញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្ហៀត ចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានឡើយ ។ ម្នាលភិក្ខុទាំងឡាយ កុសលវិតក្ក ៣ យ៉ាងនេះ មិនធ្វើឲ្យ ងងឹត ធ្វើឲ្យមានបញ្ញាចក្ខុ ធ្វើឲ្យមានញាណ ធ្វើបញ្ញាឲ្យចម្រើន មិនមែនជា ចំណែកនៃសេចក្តីចង្ហៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ។ កុសលវិតក្កៈ ៣ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ គឺនេក្ខម្មវិតក្ក ( សេចក្តីត្រិះរិះប្រកបដោយ ការចេញចាកកាម ) មិនធ្វើឲ្យងង