អដ្ឋកថាអន្ធករណសូត្រ

ក្បាលទី 36 · ទំព័រ 692

ក្នុងអន្ធករណសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅ [ ៨៨-៨៩ ] បទថា អកុសលវិតក្កា បានដល់ វិតក្កទាំងឡាយ ដែលកើតអំពីការមិនឈ្លាស ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទជាដើមថា អន្ធករណា ដូចតទៅនេះ វិតក្ក ឈ្មោះថា ធ្វើនូវការងងឹត ព្រោះកើតឡើងឯង ដល់បុគ្គលណា នឹងធ្វើបុគ្គលនោះឲ្យខ្វាក់ ព្រោះហាមការឃើញនូវសេចក្តី ពិត ។ ឈ្មោះថា អចក្ខុករណា ព្រោះមិនធ្វើឲ្យកើតបញ្ញាចក្ខុ ឈ្មោះថា អញ្ញាណករណា ព្រោះធ្វើនូវការមិនដឹង ។ បទថា បញ្ញានិរោធិកា សេចក្តី ថា ឈ្មោះថា ញ៉ាំងបញ្ញាឲ្យរលត់ ព្រោះរលត់បញ្ញា ៣ យ៉ាង គឺកម្មស្សកតាបញ្ញា ១ ឈានប្បញ្ញា ១ វិបស្សនាបញ្ញា ១ ដោយធ្វើមិនឲ្យប្រព្រឹត្ត ទៅ ។ ឈ្មោះថា វិឃាតបក្ខិកា ព្រោះប្រព្រឹត្តទៅក្នុងចំណែកនៃវិឃាត ពោល គឺទុក្ខ ព្រោះឲ្យផលមិនគួរប្រាថ្នា ។ ឈ្មោះថា អនិព្វានសំវត្តនិកា ព្រោះមិនញ៉ាំងការរលត់កិលេសឲ្យប្រព្រឹត្តទៅ ។ បទថា កាមវិតក្កោ បាន ដល់ វិតក្កដែលបដិសំយុត្តដោយកាម អធិប្បាយថា កាមវិតក្កនោះ ជាវិតក្កៈ ដែលប្រកបដោយកិលេសកាម ប្រព្រឹត្តឹទៅក្នុងវត្ថុកាម ។ វិតក្កដែលបដិសំយុត្តដោយព្យាបាទ ឈ្មោះថា ព្យាបទវិតក្កោ ។ វិតក្កដែលបដិសំយុត្ត ដោយវិហិង្សា ឈ្មោះថា វិហឹសាវិតក្កោ ។ វិតក្កទាំង ២ យ៉ាងនេះ គឺកាមវិតក្ក និងព្យាបាទវិតក្កៈ កើតឡើងក្នុងសត្វខ្លះ ក្នុងសង្ខារខ្លះ អធិប្បាយថា កាមវិតក្កកើតឡើង ដល់បុគ្គលអ្នកត្រិះរិះ ដល់សត្វ ឬសង្ខារដែលជាទី ស្រឡាញ់ ជាទីពេញចិត្ត ។ ព្យាបាទវិតក្កៈ កើតឡើងក្នុងសត្វ ឬសង្ខារដែល មិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត តាំងអំពីពេលដែលក្រោធហើយ សម្លឹងមើលរហូតដល់ឲ្យវិនាសទៅ ។ វិហិង្សាវិតក្កៈ មិនកើតឡើងក្នុងសង្ខារ ទាំងឡាយ ព្រោះថ