អន្តរាមនសូត្រ
ម្នាលភិក្ខុទាំងឡាយ ធម៌ជាមន្ទិលខាងក្នុង មិនមែនជាមិត្ត ខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុងនេះ មាន ៣ យ៉ាង ។ ធម៌ ៣ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ លោភៈ ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង ១ ។ ម្នាលភិក្ខុទាំងឡាយ ទោសៈ ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹក សត្រូវខាងក្នុង ១ ។ ម្នាលភិក្ខុទាំងឡាយ មោហៈ ជាមន្ទិលខាងក្នុង មិន មែនជាមិត្តខាងក្នុង ជាខ្មាំងខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាមន្ទិលខាងក្នុង មិនមែនជាមិត្តខាងក្នុង ជាអ្នកសម្លាប់ខាងក្នុង ជាសឹកសត្រូវខាងក្នុង មាន ៣ យ៉ាងនេះឯង ។ លោភៈ ជាធម៌ញ៉ាំងសេចក្តីវិនាសឲ្យកើត លោភៈ ជាធម៌ញ៉ាំងចិត្តឲ្យកម្រើក ភ័យកើតហើយក្នុងចិត្ត ជនមិនដឹងនូវភ័យនោះឡើយ ។ បុគ្គលអ្នកលោភ រមែងមិនស្គាល់ប្រយោជន៍ បុគ្គលអ្នកលោភ រមែងមិនឃើញធម៌ សេចក្តី លោភ គ្របសង្កត់នរជន ក្នុងកាលណា សេចក្តីងងឹតដ៏មានកម្លាំង ក៏កើតឡើង ក្នុងកាលនោះ ។ លុះតែបុគ្គលណា បានលះបង់សេចក្តីលោភហើយ ទើបមិនជាប់ចិត្តក្នុងអារម្មណ៍ ដែលគួរជាប់ចិត្ត សេចក្តីលោភ ដែលអរិយមគ្គ កម្ចាត់បង់ចាកបុគ្គលនោះ ដូចតំណក់ទឹកដែលរមេលោចេញអំពីស្លឹកឈូក ដូច្នោះឯង ។ ទោសៈ ជាធម៌ញ៉ាំងសេចក្តីវិនាសឲ្យកើត ទោសៈ ជាធម៌ញ៉ាំង ចិត្តឲ្យកម្រើក ភ័យកើតហើយក្នុងចិត្ត ជនមិនដឹងនូវភ័យនោះ ។ ជនអ្នក ប្រទូស្ត រមែងមិនស្គាល់ប្រយោជន៍ ជនអ្នកប្រទូស្ត រមែងមិនឃើញធម៌ ទោសៈ គ្របសង្កត់នរជន ក្នុងកាលណា សេចក្ត