អដ្ឋកថាអន្តរាមនសូត្រ

ក្បាលទី 36 · ទំព័រ 699

ក្នុងអន្តរាមនសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ អន្តរា សព្ទ ក្នុងបទថា អន្តរាមលា នេះ មកក្នុងអត្ថថា ហេតុ ដូចក្នុងប្រយោគជាដើមថា ជនទាំងឡាយរមែងប្រជុំសន្ទនា នទីតីរេសុ សណ្ឋាណេ សភាសុ រថិយាសុ ច ជនា សង្គម្ម មន្តេន្តិ មញ្ច តញ្ច កិមន្តរំ ជនទាំងឡាយមកប្រជុំនិយាយគ្នា ទៀបឆ្នេរស្ទឹងទាំងឡាយផង ក្នុងរោង សម្រាប់សម្រាកផង ក្នុងរោងសម្រាប់ប្រជុំគ្នានិយាយផង នាផ្លូវច្រកផង ហើយនិយាយចំពោះខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី ដូច្នេះ ។ មានមកក្នុងអត្ថថា ខណៈ ដូចក្នុងប្រយោគជាដើមថា អទ្ទសា ខោមំ ភន្តេ អញ្ញតរា ឥត្ថី វិជ្ជន្តរិកាយ ភាជនំ ធោវន្តិ បពិត្រព្រះអង្គដចម្រើន ស្រីម្នាកខ្ញុំកំពុងលាងភាជន៏បានឃើញខឥុំព្រះអង្គ ក្នុងពេល ( ខណៈ ) មាន ផ្លេកបន្ទោរ ដូច្នេះ ។ មកក្នុងអត្ថថា ចន្លោះ ដូចក្នុងប្រយោគជាដើមថា អបិចាយំ ភិក្ខវេ តបេទាទ្វិន្នំ មហានិរយានំ អន្តរិកាយអាគច្ឆតិ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែ ស្ទឹងតបោទានេះ ហូរមកតាមចន្លោះនៃមហានរកទាំងពីរ ។ មកក្នុងអត្ថថា សំពត់ដណ្តប់ ដូចក្នុងប្រយោគជាដើមថា បីតវត្ថេ បីតធជេ បីតាលង្ការភូសិតេ បីតន្តរាហិ វគ្គូហិ អបិលន្ធាវ សោភសិ ។ ម្នាលនាងមានសំពត់លឿង មានទង់លឿង ស្អិតស្អាងដោយគ្រឿងអលង្ការ លឿង នាង បើទុកជាមិនប្រដាប់ដោយសំពត់ស្លៀក មានពណ៌លឿងទាំងឡាយ មានសាច់ដ៏ល្អិតក៏ដោយ ក៏នៅតែល្អ … ដូច្នេះ ។ មកក្នុងអត្ថថា ចិត្ត ដូចក្នុងប្រយោគជាដើមថា យស្សន្តរតោ ន សន្តិ កោប ការកម្រើក មិនមានក្នុងចិត្តរបស់ខ្ញុំបុគ្គលណា ដូច្នេះ ។ ក្នុងទីនេះ គប្បីជ្រាបថា អន្តរា សព្ទ មកក្នុងអត្ថថា ចិត្តនោះឯង ព្រោះដូច្នោះ អកុសលធម៌ទាំងនោះ ឈ្មោះថា អន្តរា ព្រោះ