អគ្គប្បសាទសូត្រ

ក្បាលទី 36 · ទំព័រ 718

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លា ចំពោះវត្ថុដ៏ ប្រសើរនេះ មាន ៣ ។ សេចក្តីជ្រះថ្លាចំពោះវត្ថុដ៏ប្រសើរ ៣ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងបុន្មាន ដែលជាសត្វមិនមានជើងក្តី មានជើង ពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី មិនមានរូបក្តី មានសញ្ញាក្តី មិនមានសញ្ញាក្តី មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន គឺមានសញ្ញា យ៉ាងល្អិតក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកស ត្វទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងព្រះពុទ្ធ ពួកស ត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ កាលបើពួកសត្វជ្រះថ្លា ក្នុងវត្ថុ ដ៏ប្រសើរហើយ មានផលក៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងបុន្មាន ដែលជាសង្ខតធម៌ ( ធម៌ដែលមានបច្ច័យប្រជុំតាក់តែង ) ក្តី ជាអសង្ខតធម៌ ( ធម៌ដែលមិនមានបច្ច័យប្រជុំតាក់តែង ) ក្តី វិរាគៈ ( ការប្រាសចាកតម្រេក ) ដែលជាគ្រឿងញាំញីនូវសេចក្តីស្រវឹង នាំចេញនូវសេចក្តីស្រេកឃ្លាន ដកឡើង នូវសេចក្តីអាល័យ កាត់ផ្តាច់នូវវដ្តៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ មិនសេសសល់ មិនមានតណ្ហានេះ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងវិរាគធម៌ហើយ ពួកសត្វ នោះ ឈ្មោះថាជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ កាលបើពួកសត្វជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ ហើយ មានផលក៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងបុន្មាន ដែលជា សង្ខតធម៌ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ គឺការឃើញត្រូវ ១ ការត្រិះរិះ ត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្