អត្ថរបស់អគ្គសព្ទ

ក្បាលទី 36 · ទំព័រ 721

ក្នុងបសាទសូត្រទី ១ នៃវគ្គទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ អគ្គ សព្ទនេះ ក្នុងពាក្យថា អគ្គប្បសាទា នេះ ប្រាកដក្នុង អត្ថថា ខាងដើម ទីបំផុត ចំណែក និងប្រសើរបំផុត ។ ពិតហើយ អគ្គ សព្ទនេះ ប្រាកដក្នុងអត្ថខាងដើម ដូចក្នុងប្រយោគជាដើមថា អជ្ជតគ្គេ សម្ម ទោវារិក អាវរាមិ ទ្វារំ និគន្ថានំ និគន្ថីនំ ម្នាលអ្នករក្សាទ្វារជាសម្លាញ់ ពីថ្ងៃនេះជាដើមរៀងទៅ ខ្ញុំបិទទ្វារចំពោះពួកនិគ្គណ្ឋប្រុស និងពួកនិគ្គណ្ឋស្រី ។ អជ្ជតគ្គេ បនុបេតំ សរណំ គតំ ( សូមព្រះគោតមដ៏ចម្រើន ចាំនូវ ខ្ញុំព្រះអង្គថាជាឧបាសក ) អ្នកដល់នូវសរណគមន៍ស្មើដោយជីវិត ក្នុងកាល មានថ្ងៃនេះជាដើមរៀងទៅ ។ មកក្នុងអត្ថថា ទីបំផុត ដូចក្នុងប្រយោគជាដើមថា តេនេវ អង្គុលគ្គេន តំ អង្គុលគ្គំ បរាមសេយ្យ ឧច្ឆុគ្គំ វេឡគ្គំ បុគ្គលស្ទាបអង្អែលចុងអំពៅ ចុងបឫស្សី ដោយម្រាមដៃនោះឯង ។ និងដូចពាក្យថា ឧច្ឆុគ្គំ ចុងអំពៅ វេឡុគ្គំ ចុងបឫស្សីជាដើម ។ ប្រាកដក្នុងអត្ថថា ចំណែក ដូចក្នុងប្រយោគជាដើមថា អម្ពិលគ្គំ វា … មធុរគ្គំ វា … តិត្តកគ្គំ វា … ឱជារសជូរក្តី … មានឱជារសផ្អែមក្តី … មាន ឱជារសល្វីងក្តី ។ អនុជានាមិ ភិក្ខវេ វិហារគ្គេន គាហេតុំ ម្នាលភិក្ខុ ទាំងឡាយ តថាគតអនុញ្ញាត ឲ្យប្រគល់តាមកំណត់នៃវិហារ ។ អនុជានាមិ ភិក្ខវេ បរិវេណគ្គេន គាហេតុំ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ ប្រគល់តាមកំណត់នៃបរិវេណ ។ និងប្រាកដក្នុងអត្ថថា ប្រសើរបំផុត ដូចក្នុងប្រយោគជាដើមថា អយំ ឥមេសំ ចតុន្នំ បុគ្គលានំ អគ្គោ ច សេដ្ឋោ ច បមោក្ខោ ច ឧត្តមោ ច បវរោ ច បណ្តាបុគ្គលទាំង ៤ នេះ បុគ្គលនេះ ចាត់ថា ជាអ្នកលើសលុប ជាចម្បង ជាប្រធាន ឧត្តម ប្រសើរយ៉ាងន