អដ្ឋកថាជីវិតសូត្រ

ក្បាលទី 36 · ទំព័រ 742

ក្នុងជីវិតសូត្រទី ២ ទ្រង់សម្តែងដោយអំណាចហេតុដែលកើតឡើង ។ បានឮមកថា សម័យមួយ ព្រះមានព្រះភាគ គង់នៅត្រង់ និគ្រោធារាម ជិតក្រុងកបិលវត្ថុ ភិក្ខុទាំងឡាយនាំគ្នាក្រាលទីអង្គុយ និងទីដេក សម្រាប់អាគន្តុកភិក្ខុទាំងឡាយ កាលអាគន្តុកភិក្ខុទាំងឡាយកំពុងទុកដាក់បាត្រ