អត្ថរបស់អន្តសព្ទ
និងចីវរ សាមណេរទាំងឡាយ នាំគ្នាទទួលយកលាភរបស់ភិក្ខុទាំងឡាយ ដែលមកដល់ហើយ ក្នុងទីចែកលាភ បានបញ្ជូនសំឡេងអឺងកង ព្រះមាន ព្រះភាគ ទ្រង់បានឮសំឡេងនោះហើយ ទ្រង់បានបណាម គឺបណ្តេញភិក្ខុ ទាំងនោះ ។ បានឮថា ភិក្ខុទាំងនោះ ជាភិក្ខុថ្មីទាំងអស់ មកកាន់ធម្មវិន័យនេះ មិនទាន់យូរឡើយ មហាព្រហ្ម ជ្រាបដល់ព្រឹត្តិការណ៍នោះហើយ បានយាងមកហើយ ទូលសូមពុទ្ធានុគ្រោះ ដល់ភិក្ខុដែលត្រូវបណ្តេញទាំងនោះថា បពិត្រ ព្រះអង្គដ៏ចម្រើន សូមទ្រង់ពេញព្រះហបឫទ័យក្នុងភិក្ខុសង្ឃ ។ ព្រះមានព្រះភាគ ទ្រង់បានបើកឱកាសឲ្យដល់មហាព្រហ្មនោះ ។ ពេលនោះ មហាព្រហ្មបាន ក្រាបទូលព្រះមានព្រះភាគៗ បានបើកឱកាសឲ្យព្រហ្មហើយ ព្រហ្មថ្វាយបង្គំ ព្រះមានព្រះភាគ ធ្វើប្រទក្សិណរួច ក៏ចៀសចេញទៅ ។ កាលនោះ ព្រះមាន ព្រះភាគទ្រង់ព្រះតម្រិះថា ចូរសង្ឃមកចុះ ហើយទ្រង់សម្តែងអាការដល់ព្រះអានន្ទ ត្ថេរ ។ កាលនោះ ទើបភិក្ខុទាំងនោះត្រូវព្រះអានន្ទត្ថេរហៅមក បាននាំគ្នា គាល់ព្រះមានព្រះភាគ ត្រេកអរហើយ បានអង្គុយក្នុងទីសមគួរនាចំណែក ម្ខាង ។ ព្រះមានព្រះភាគទ្រង់ពិចារណារកព្រះធម្មទេសនា ដែលជាទីសប្បាយ នៃភិក្ខុទាំងនោះ ទ្រង់ព្រះតម្រិះថា ភិក្ខុទាំងនេះត្រូវតថាគតបណ្តេញ ព្រោះ ហេតុនៃអាមិស ធម្មទេសនាគួរពោលអំពីពំនូតបាយ នឹងបានជាទីសប្បាយ របស់ភិក្ខុទាំងនេះ ដូច្នេះហើយ ទើបទ្រង់សម្តែងព្រះធម្មទេសនានេះថា អន្តមិទំ ភិក្ខវេ ដូច្នេះជាដើម ។ ក្នុងព្រះធម្មទេសនានោះ អន្ត សព្ទនេះ មកហើយក្នុងអត្ថថា ចំណែក