សង្ឃាដិកណ្ណសូត្រ
ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុចាប់ជាយសង្ឃាដិ ( នៃ តថាគត ) ហើយដើរតាមអំពីខាងក្រោយៗ ដាក់ជើង ( ខ្លួន ) ត្រង់កន្លែង ជើង ( នៃតថាគត ) តែថា ភិក្ខុនោះ ជាអ្នកច្រើនដោយអភិជ្ឈា មានតម្រេក ដ៏ក្លៀវក្លាក្នុងកាម មានចិត្តព្យាបាទ មានសេចក្តីត្រិះរិះ ក្នុងចិត្តដ៏អាក្រក់ ភ្លេច ស្មារតី មិនដឹងខ្លួន មានចិត្តមិនមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយជាប្រក្រតី ភិក្ខុនោះ ឈ្មោះថា នៅឆ្ងាយអំពីតថាគតដោយពិត ឯតថាគត ក៏ឈ្មោះថា នៅឆ្ងាយអំពីភិក្ខុនោះដែរ ។ ដំណើរនោះព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ មិនឃើញធម៌ កាលបើមិនឃើញធម៌ហើយ ឈ្មោះថា មិន ឃើញតថាគត ។ ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុនោះ នៅក្នុងទីមួយចំនួន រយយោជន៍ តែភិក្ខុនោះ មិនជាអ្នកច្រើនដោយអភិជ្ឈា មិនមានតម្រេកដ៏ ក្លៀវក្លាក្នុងកាម មិនមានចិត្តព្យាបាទ មិនមានសេចក្តីត្រិះរិះ ក្នុងចិត្តដ៏អាក្រក់ ប្រុងស្មារតី ដឹងខ្លួន មានចិត្តមាំមួន មានចិត្តមូលនឹងធឹង ក្នុងអារម្មណ៍តែ មួយ សង្រួមឥន្ទ្រិយ ភិក្ខុនោះ ឈ្មោះថា នៅជិតតថាគតដោយពិត ទាំង តថាគត ក៏ឈ្មោះថា នៅជិតភិក្ខុនោះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះឃើញធម៌ កាលបើឃើញធម៌ហើយ ឈ្មោះថា ឃើញតថាគត ។ អ្នកចូរមើលចុះ ភិក្ខុណាដែលជាអ្នកប្រាថ្នាធំ បៀតបៀន គេ លុះអំណាចតណ្ហាជាគ្រឿងញាប់ញ័រ មានចិត្តមិន ត្រជាក់ ចំពាក់នៅ ( ក្នុងកាម ) បើទុកជាភិក្ខុនោះជាប់ កេកោនឹងព្រះពុទ្ធ ដែលមិនមានតណ្ហាជាគ្រឿងញាប់ញ័រ មានចិត្តត្រជាក់ ឥតជាប់ចំពាក់ ក៏ឈ្មោះថា នៅឆ្ងាយ ជាដរាប ។ លុះតែភិក្ខុណា ជាបណ្ឌិតបានដឹងច្បាស់នូវ ធម៌ ( ដោយញាតប្បរិញ្ញា ន