អដ្ឋកថាអគ្គិសូត្រ
ក្នុងអគ្គិសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅ ឈ្មោះថា អគ្គី ព្រោះអត្ថថា ដុត ។ ភ្លើង គឺរាគៈ ឈ្មោះ ថា រាគគ្គិ ។ ព្រោះថា រាគៈកើតឡើង នឹងដុត គឺឆេះនូវសត្វទាំងឡាយ ព្រោះដូច្នោះ ទើបត្រាស់ថា អគ្គិ ។ ក្នុងទោសៈ និងមោហៈ ២ យ៉ាងក្រៅ អំពីនេះ ក៏មានន័យដូចគ្នា ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា រាគគ្គិ ជាដើមតទៅ ភ្លើងឆេះឡើង ព្រោះអាស្រ័យកំញមឯណា ក៏ឆេះនូវកំញមនោះ ក្តៅរោលរាលនោះឯង យ៉ាងណា រាគៈជាដើម ក៏ដូច្នោះដូចគ្នា កើតឯងក្នុងសន្តានណា ក៏ដុតរោលនូវ សន្តាននោះ ឲ្យរលាកខ្លាំងឡើង ជារបស់ដែលលត់បានលំបាក ។ បណ្តាសត្វ ដែលត្រូវរាគៈជាដើមដុតនោះ ពួកសត្វដែលរោលរាល កើតហើយអំពីរាគៈ ដុតនូវហទយៈ ជួបនូវការស្លាប់ ព្រោះសេចក្តីទុក្ខ គឺមិនបាននូវវត្ថុដែល ត្រូវការ មិនមានប្រមាណ ។ នេះជាការដុតរោលរបស់រាគៈ ។ តែដោយ ពិសេស បានដល់ ទេវតាពួកមនោបទោសិកា គឺទេវតាដែលច្យុតព្រោះខឹង ព្រោះការដុតរោលនៃទោសៈ ។ ទេវតាពួកខិឌ្ឌាបទោសិកា ( ច្យុតព្រោះ សប្បាយក្នុងការលេងភ្លេចបរិភោគ ) ជាគំរូ ព្រោះការដុតរោលនៃមោហៈ ។ ព្រោះថា ការបាត់បង់ស្មារតីនៃទេវតាទាំងនោះ មានដោយអំណាចមោហៈ ព្រោះដូច្នោះ ទេវតាទាំងនោះ កាលបណ្តោយឲ្យវេលាបរិភោគអាហារកន្លងហួស ទៅ ដោយអំណាចនៃការលេង រហូតដល់ធ្វើកាលកិរិយានេះ គឺការដុត រោលនៃរាគៈជាដើមដែលមានផលទាន់ភ្នែក ។ តែមានផលក្នុងសម្បរាយិកភពដ៏ខ្លាំងក្លាជាង ព្រោះបញ្ឈប់បានលំបាក មានដោយអំណាចនៃការកើតឡើង ក្នុងនរកជាដើម អធិប្បាយនេះ គួរពង្រីកឲ្យជាក់ច្បាស់តាមអាទិត្តបរិយាយសូត្រ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទាំងឡាយដូច្នេះ បទថា កាមេសុ មុច្ឆិតេ សេចក្តីថា ដល់នូវការងប់ជ្រប់ គឺភាពល្ងង់ បានដល