ឧបបរិក្ខសូត្រ
ក្បាលទី 36 · ទំព័រ 764
ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុពិចារណាយ៉ាងណាៗ ហើយ វិញ្ញាណ មិនរាយមាយ មិនរវើរវាយទៅខាងក្រៅ ទាំងមិនស្ថិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ភិក្ខុគួរពិចារណាយ៉ាងនោះៗ ទើបហេតុជា គ្រឿងបង្កឲ្យកើតនៃជាតិទុក្ខ ជរាទុក្ខ និងមរណទុក្ខ មិនមានតទៅ ។ ភិក្ខុដែលបានលះបង់ នូវគ្រឿងជាប់ចំពាក់ ៧ យ៉ាង កាត់ផ្តាច់នូវតណ្ហា សម្រាប់នាំទៅកាន់ភព រមែងអស់ ការត្រាច់រង្គាត់ទៅកាន់ជាតិ ភពថ្មីរបស់ភិក្ខុនោះ មិន មានទៀតឡើយ ។ សូត្រទី ៥ ។