អដ្ឋកថាឧបបរិក្ខសូត្រ
ក្នុងឧបបរិក្ខសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា តថា តថា បានដល់ ដោយអាការនោះៗ ។ បទថា ឧបបរិក្ខេយ្យ សេចក្តីថា គប្បីពិចារណាមើល ឬ ពិនិត្យមើល ។ បទថា យថា យថាស្ស ឧបបរិក្ខតោ សេចក្តីថា កាលភិក្ខុនោះពិចារណាដោយប្រការណាមួយ ។ បទថា ពហិទ្ធា ចស្ស វិញ្ញាណំ អវិក្ខិត្តំ អវិសដំ សេចក្តីថា វិញ្ញាណ គឺចិត្តនៃភិក្ខុនោះ ឈ្មោះថា ជាចិត្តមិនរាយមាយ ព្រោះមិនមានការរាយមាយ ដែលកើតឡើង ក្នុងអារម្មណ៍ មានរូបជាដើមខាងក្រៅ គឺជាចិត្តតាំងមាំ គប្បីជាចិត្តមិនរាយ មាយអំពីអារម្មណ៍កម្មដ្ឋាននោះឯង មានពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុរូបនេះ ជាអ្នកប្រារព្ធវិបស្សនា ពិចារណា គឺពិចារណាសង្ខារទាំងឡាយ បានដល់ កាន់យកនិមិត្តក្នុងសមថៈ ដោយអំណាចនៃការកំណត់ អាការដែលចិត្តតាំងមាំមកអំពីមុន ហើយឲ្យសម្មសនញ្ញាណ ប្រព្រឹត្តទៅ សព្វកាល មិនមានរវាងចន្លោះ ដោយគោរព វិបស្សនាចិត្តរបស់ខ្លួន នឹងមិន កើតឡើងក្នុងអារម្មណ៍ មានរូបជាដើម ដែលក្រៅអំពីកម្មដ្ឋាន គឺមិនគប្បីជា ចំណែកនៃការរាយមាយ ព្រោះប្រារព្ធសេចក្តីព្យាយាមច្រើនពេក ដោយ ប្រការណាមួយ ភិក្ខុគប្បីពិចារណា គឺត្រិះរិះដោយប្រការនោះៗ ដូច្នេះ ។ បទថា អជ្ឈត្តំ អសណ្ឋិតំ សេចក្តីថា ព្រោះចិត្តរបស់ភិក្ខុនោះ ឈ្មោះថា កំពុងឈប់ហើយ ព្រោះកំពុងឈប់ដោយអំណាចនៃការញាប់ញ័រ ឈ្មោះថា អជ្ឈត្តំ គឺក្នុងអារម្មណ៍កម្មដ្ឋាន ពោល គឺអារម្មណ៍ដែលមានខាងក្នុងដោយ ការគ្របសង្កត់នូវការខ្ជិលប្រអូសបាន ព្រោះហេតុនឿយណាយនូវសេចក្តី ព្យាយាម ប្រព្រឹត្តទៅថយចុះហើយ សមាធិក៏នឹងមានកម្លាំង តែកាលព្រះយោគាវ ចរប្រកបសេចក្តីព្យាយាមជានិច្ចហើយ ចិត្តក៏ឈ្មោះថា ជាចិត្តមិន ឈប់ គឺ