កាមូបបត្តិសូត្រ
ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃកាមនេះមាន ៣ ។ ការកើតឡើង នៃកាម ៣ តើដូចម្តេច ។ គឺពួកសត្វដែលមានកាមតាំងឡើងចំពោះ ១ ពួកសត្វដែលកើតក្នុងឋាននិម្មានរតី ( ត្រេកអរចំពោះកាម ដែលនិម្មិត ដោយខ្លួនឯង ) ១ ពួកសត្វដែលកើតក្នុងឋានបរនិម្មិតវសវត្តី ( ប្រព្រឹត្តទៅក្នុង អំណាចនៃកាម ដែលអ្នកដទៃនិម្មិតឲ្យ ) ១ ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង នៃកាម មាន ៣ នេះឯង ។ ពួកសត្វដែលមានកាមតាំងឡើងចំពោះក្តី ពួកទេវតាណា ដែលកើតក្នុងឋានបរនិម្មិតវសវត្តីក្តី ពួកទេវតាណាដែល កើតក្នុងឋាននិម្មានរតីក្តី និងពួកសត្វណាដទៃ ក្រៅអំពី នេះ ដែលជាអ្នកបរិភោគនូវកាមក្តី ( ពួកសត្វទាំងអស់ នោះ ) មិនឆ្លងនូវកាមបានបែបនេះហើយ ប្រែ ទៅជាដទៃ ព្រោះការបរិភោគកាមបានឡើយ ( ព្រោះ ហេតុនោះ ) កាមទាំងឡាយណា ជារបស់ទិព្វក្តី កាម ទាំងឡាយណា ជារបស់មនុស្សក្តី អ្នកប្រាជលះបង់នូវ កាមទាំងអស់នោះ កាត់ផ្តាច់នូវខ្សែ គឺតណ្ហាជាគ្រឿង ជាប់ចំពាក់ ដោយសេចក្តីរីករាយក្នុងរូបជាទីស្រឡាញ់ ដែលពួកសត្វឆ្លងបានដោយក្រ ហើយរលត់ មិនមាន សេសសល់ កន្លងនូវទុក្ខ មិនមានសេសសល់ ពួក អ្នកប្រាជ្ញ ជាអ្នកឃើញនូវអរិយធម៌ ដល់នូវវេទ ព្រោះ ដឹងដោយប្រពៃ ដឹងច្បាស់នូវធម៌ ជាគ្រឿងអស់ជាតិ រមែងមិនវិលមកកាន់ភពថ្មីទៀតឡើយ ។ សូត្រទី ៦ ។