អដ្ឋកថាកាមូបបត្តិសូត្រ
ក្នុងកាមូបបត្តិសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា កាមូបបត្តិយោ បានដល់ ការបាននូវកាម ឬការសេព នូវកាម ។ បទថា បច្ចុបដ្ឋិតកាមា បានដល់ ជាអ្នកប្រាថ្នាជានិច្ច គឺមាន អារម្មណ៍ជានិច្ច ដូចមនុស្សទាំងឡាយ ។ អធិប្បាយថា មនុស្សទាំងឡាយ ប្រើអំណាចក្នុងវត្ថុជានិច្ច មានចិត្តប្រតិព័ទ្ធ ទោះនាំយកមាតុគ្រាមនោះឯងមក ឲ្យរាប់រយ រាប់ពាន់ក៏នៅតែទទួលរហូត ។ ទេវតាពួកខ្លះក៏ដូចគ្នា អធិប្បាយ ថា ទេវតាដែលនៅក្នុងទេវលោក ៤ ជាន់ រាប់អំពីទេវតាជាន់ចាតុម្មហារាជិកា ទៅ ក៏សោយអំណាចក្នុងវត្ថុជានិច្ច ។ ក្នុងសេចក្តីនេះ មានរឿងរបស់បញ្ចសិខទេវបុត្រជាគំរូ ។ ទោះបីសត្វដែលកើតក្នុងអបាយដ៏សេស វៀរសត្វនរក ក៏ដូចគ្នា គឺប្រើអំណាចក្នុងវត្ថុជានិច្ចនោះឯង ។ ពិតហើយ ត្រីក៏ប្រើអំណាច ក្នុងត្រីញីរបស់ខ្លួន អណ្តើកក៏ប្រើអំណាចក្នុងអណ្តើកញីរបស់ខ្លួន សត្វតិរច្ឆាន ទាំងអស់ និងប្រេតប្រភេទវិនិបាតកៈ រមែងប្រើអំណាចក្នុងវត្ថុជានិច្ច ដូច ពណ៌នាមកនេះ ព្រោះដូច្នោះ សត្វទាំងនេះ តាំងអំពីសត្វដែលកើតក្នុង អបាយដ៏សេស រហូតដល់ទេវតាជាន់តុសិត វៀរសត្វនរក ឈ្មោះថា មាន កាមប្រាកដហើយ ។ បទថា និម្មានរតិនោ សេចក្តីថា ទេវតាទាំងឡាយ ឈ្មោះថា និម្មានរតី ព្រោះមានការត្រកអរក្នុងនិម្មិតសម្បត្តិ និម្មិតដែលនិម្មិតឡើងឯង អធិប្បាយ ថា ទេវតាទាំងនោះ រមែងប្រាថ្នារូបប្រភេទណា ដោយអំណាចនៃរូបពណ៌ ខៀវ រូបពណ៌លឿងជាដើម ក៏និម្មិតរូបប្រភេទនោះ ហើយត្រេកអរ ដូចទេវតា ពួកមនាបកាយិកាដែលនៅចំពោះមុខព្រះអនុរុទ្ធ ដូច្នោះ ។ បទថា បរនិម្មិតវសវត្តិនោ សេចក្តីថា ទេវតា ឈ្មោះថា បរនិម្មិតវសវត្តី ព្រោះញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅក្នុងកាម ដែលទេវតា