អដ្ឋកថាកាមយោគសូត្រ

ក្បាលទី 36 · ទំព័រ 774

ក្នុងកាមយោគសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា កាមយោគយុត្តោ សេចក្តីថា រាគៈដែលប្រកបដោយ បញ្ចកាមគុណ ឈ្មោះថា កាមយោគ បុគ្គលអ្នកប្រកបដោយកាមយោគៈនោះ ឈ្មោះថា កាមយោគយុត្តោ ។ បទថា កាមយោគយុត្តោ នេះ ជាឈ្មោះរបស់កាមរាគៈ ដែលមិនទាន់កាត់ផ្តាច់ ។ តម្រេកដោយអំណាច ការពេញចិត្តក្នុងរូបភព និងអរូបភព ឈ្មោះថា ភវយោគ ។ សេចក្តីប្រាថ្នា ក្នុងឈាន និងរាគៈដែលប្រកបដោយសស្សតទិដ្ឋិក៏យ៉ាងនោះ គឺឈ្មោះថា ភវយោគៈដូចគ្នា បុគ្គលប្រកបដោយភវយោគៈនោះ ឈ្មោះថា ភវយោគយុត្តោ អធិប្បាយថា លះភវរាគៈមិនទាន់បាន ។ បទថា អាគាមី សេចក្តី ថា បុគ្គលសូម្បីតាំងនៅក្នុងព្រហ្មលោក ក៏នៅតែមកកាន់មនុស្សលោកនេះ ជាប្រក្រតី ដោយអំណាចនៃបដិសន្ធិ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា មកកាន់អត្តភាពជាមនុស្សនេះវិញ ដូច្នេះ អធិប្បាយថា មាន ការមកកាន់ភាពជាយ៉ាងនេះ ពោល គឺអត្តភាពនៃមនុស្សជាធម្មតា បានដល់ មានការកើតក្នុងមនុស្សទាំងឡាយជាប្រក្រតី កាលទ្រង់សម្តែងថា កាមយោគៈ ជាហេតុនៃការមកកាន់ភាពជាយ៉ាងនេះ ក្នុងមនុស្សលោកនេះដោយពិត តែ ទោះជាយ៉ាងនោះ បុគ្គលណាប្រកបដោយកាមយោគៈ បុគ្គលនោះ រមែង ឈ្មោះថា ជាអ្នកប្រកបដោយភវយោគៈ ដោយចំណែកមួយ ដូច្នេះ ទើបព្រះមាន ព្រះភាគត្រាស់ពាក្យទាំង ២ រួមគ្នាថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល ប្រកបដោយកាមយោគៈ ប្រកបដោយភវយោគៈ … ដូច្នេះ ។ អសុភជ្ឈានក៏ឈ្មោះថា ប្រាសចាកកាមយោគៈ ក្នុងបទថា កាមយោគវិសំយុត្តោ នេះ ។ អនាគាមិមគ្គដែលព្រះអរិយបុគ្គលសម្រេចហើយ ដោយការធ្វើអសុភជ្ឈាននោះឲ្យជាបាទ ឈ្មោះថា ប្រាសចាកកាមយោគៈ ដោយចំណែកមួយបុណ្ណោះ ។ ព្រោះហេតុនោះ ព្រះអរិយបុគ្គលដែលតាំង នៅក្នុងផលនៃមគ្គទី ៣