កល្យាណសីលសូត្រ

ក្បាលទី 36 · ទំព័រ 779

ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលល្អ មានធម៌ល្អ មានប្រាជ្ញា ល្អ បានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ចប់សព្វគ្រប់ហើយ ហៅថាជាបុរសដ៏ខ្ពង់ខ្ពស់ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលល្អ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល បានសង្រួម ដោយការសង្រួម ក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស បន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ មានសីលល្អ យ៉ាងនេះឯង ។ ដូច្នេះ ហៅថា ភិក្ខុមានសីលល្អ ។ ភិក្ខុមាន ធម៌ល្អ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រកបរឿយ ៗ នូវការចម្រើននូវពោធិបក្ខិយធម៌ ៣៧ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមាន ធម៌ល្អ យ៉ាងនេះឯង ។ ដូច្នេះ ហៅថា ភិក្ខុមានសីលល្អ មានធម៌ល្អ ។ ភិក្ខុ មានប្រាជ្ញាល្អ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាន ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវ ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈ ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រាជ្ញាល្អ យ៉ាងនេះឯង ។ ភិក្ខុដែល មានសីលល្អ មានធម៌ល្អ មានប្រាជ្ញាល្អ បានប្រព្រឹត្តមគ្គព្រហ្មចរិយៈ ចប់ សព្វគ្រប់ហើយ ហៅថា ជាឧត្តមបុរស ក្នុងធម្មវិន័យនេះ ដូច្នេះឯង ។ ភិក្ខុណា មិនមានអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត អ្នកប្រាជ ហៅភិក្ខុនោះ ដែលមានសេចក្តី