អដ្ឋកថាកល្យាណសីលសូត្រ

ក្បាលទី 36 · ទំព័រ 781

ក្នុងកល្យាណសីលសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា កល្យាណសីលោ សេចក្តីថា ជាអ្នកមានសីលដ៏ស្អាត គឺមានសីលដល់ព្រមហើយ បានដល់ មានសីលបរិបូណ៌ហើយ ។ ក្នុងអង្គគុណទាំង ៣ នោះ ភិក្ខុ ឈ្មោះថា មានសីលបរិបូណ៌ ដោយហេតុ ២ ប្រការ គឺដោយការឃើញទោសនៃសីលវិបត្តិដោយប្រពៃនោះឯង ១ ដោយការឃើញ នូវអានិសង្សនៃសីលសម្បត្តិ ១ តែក្នុងពាក្យថា មានកល្យាណសីលនេះ គប្បីជ្រាបភាពដែលសីលនោះ ល្អដោយអំណាចនៃមគ្គសីល និងផលសីល ដែលផុតចាកគ្រឿងចងទាំងអស់ បរិបូណ៌ដោយអាការទាំងពួង ។ ពោធិបក្ខិយធម៌ទាំងអស់ ទ្រង់បំណងយកថាជាកល្យាណធម៌ ព្រោះ ដូច្នោះ ភិក្ខុ ឈ្មោះថា កល្យាណធម្មោ ព្រោះមានពោធិបក្ខិយធម៌ មាន សតិប្បដ្ឋានជាដើម ដែលជាធម៌ស្ហាត ។ ភិក្ខុអ្នកមានបញ្ញាល្អ ដោយអំណាចបញ្ញាក្នុងមគ្គនោះឯង ឈ្មោះថា កល្យាណប្បញ្ញោ អធិប្បាយថា ធម៌ទាំងឡាយ មានសីលជាដើម ដែលជា លោកុត្តរធម៌បុណ្ណោះ ឈ្មោះថា ជាកល្យាណធម៌ដោយចំណែកមួយ ព្រោះ ជាធម៌ដែលមិនកម្រើកជាសភាវៈ ។ ឯអាចារ្យពួកខ្លះពោលថា ភិក្ខុឈ្មោះថា មានសីលស្អាតដោយអំណាច នៃចាតុប្បារិសុទ្ធិសីល ឈ្មោះថា ដោយអំណាចនៃធម៌ គឺវិបស្សនាមគ្គ ឈ្មោះ ថា មានបញ្ញាល្អ ដោយអំណាចនៃបញ្ញាក្នុងមគ្គផល ។ អាចារ្យមួយពួកពោល ថា សីល ធម៌ និងបញ្ញាទាំងនោះ គឺអសេក្ខៈ ។ ឯអាចារ្យដទៃពោលថា មគ្គសីល និងផលសីលរបស់ព្រះសោតាបន្ន និងព្រះសកទាមីទាំងឡាយ ឈ្មោះថា កល្យាណសីល ព្រោះដូច្នោះ ព្រះសោតាបន្នក្តី ព្រះសកទាគាមីក្តី ព្រះមានព្រះភាគទ្រង់កាន់យកហើយ ដោយបទថា កល្យាណសីលោ នេះ អធិប្បាយថា ព្រះសោតាបន្ន និងព្រះសកទាគាមីទាំងនោះ ឈ្មោះថា ជាអ្នកធ្វើ ឲ្យបរិបូណ៌ក្នុងសីលទាំងឡាយ ធម៌ គឺអនាគាមិមគ្គ និងអនាគាមិផល និង