អធិប្បាយពាក្យថា បាតិមោក្ខ
ហៅថា សុទ្ធៗ ក្នុងបទថា កេវលី នេះ ព្រោះមិនមានអ្វីលាយឡំ ។ អរហត្ត ឈ្មោះថា កេវលី ព្រោះលោកសម្រេចព្រះនិព្វានហើយ ។ ម្យ៉ាងទៀត ឈ្មោះ ថា ជាអរហត្តសុទ្ធៗ ព្រោះបរិបូណ៌ដោយបហានភាវនា និងបរិបូណ៌ដោយធម៌ មិនមានទោសជាបរិយោសាន និងព្រោះមានសេចក្តីសុខ ដែលជាទីត្រេកអរ នៃចិត្ត ព្រោះអត្ថថា មានការស្អាត ឈ្មោះថា ព្រះខីណាស្រពសុទ្ធៗ ព្រោះ បានសម្រេចអរហត្តនោះ ។ ឈ្មោះថា វុសិតវា ព្រោះចប់មគ្គព្រហ្មចរិយៈ គឺញ៉ាំងមគ្គព្រហ្មចរិយៈឲ្យសម្រេចតាំងនៅហើយ ។ ភិក្ខុដែលព្រះមានព្រះភាគ ត្រាស់ហៅថា ឧត្តមបុរសោ ព្រោះប្រកបទៅដោយអសេក្ខធម៌ដ៏ខ្ពង់ខ្ពស់ ឬ ដ៏កំពូល ។ អធិប្បាយ ពាក្យថា បតិមោក្ខ សួរថា ក្នុងបទថា សីលវា នេះ ឈ្មោះថា សីល ដោយអត្ថដូចម្តេច ឆ្លើយថា ឈ្មោះថា សីល ដោយអត្ថថា ប្រក្រតី ។ សួរថា ឈ្មោះថា ប្រក្រតី ដូចម្តេច ឆ្លើយថា បានដល់ សមាទាន គឺការតាំងមាំ អធិប្បាយថា បានដល់ ភាពជាបុគ្គលមានកាយកម្មជាដើមរេបោរយ ដោយអំណាចភាពជា បុគ្គលមានសីលបរិសុទ្ធ ។ ម្យ៉ាងទៀត បានដល់ ការចូលទៅទ្រទ្រង់ អធិប្បាយថា ភាវៈដែលចូលទៅទ្រទ្រង់ ដោយអំណាចនៃការតាំងនូវកុសលធម៌ មានឈានជាដើម ព្រោះដូច្នោះ ឈ្មោះថា សីល ព្រោះតាំងមាំ ឬព្រោះ ទ្រទ្រង់ ។ នេះជាការពោលដោយអត្ថនៃសីល ដោយលក្ខណន័យនៃសព្ទ ។ ឯអាចារ្យមួយពួកទៀត ពណ៌នាដោយនិរុត្តិន័យថា សីលដ្ឋ មានសិរជាអត្ថ សីលដ្ឋ មានសីតលៈជាអត្ថ សីលដ្ឋ មានសិវៈជាអត្ថ ។ បុគ្គល ឈ្មោះថា សីលវា ព្រោះអត្ថថា មានសីលនោះដោយបរិបូណ៌ ឬព្រោះមានសីលដោយ កល្យាណសីលក្រៃលែង អធិប្បាយថា សម្បូរដោយសីល ដោយអំណាចនៃ ចតុប្បារិសុទ្ធិសីល ។ អាចារ្យពួកខ្លះធ្វើ អធិប្បាយថា ដើម្បីទ្រង់សម្តែង សីលដែលជាគោល ក្នុងបណ