ទានសូត្រ
ក្នុងអត្តភាពនេះ ។ ម្យ៉ាងទៀត រមែងដឹងនូវការអស់ទៅ គឺអស់ទៅនូវវដ្តទុក្ខ នោះឯង ដោយការរលត់នៃចរិមកចិត្ត ក្នុងអត្តភាពនេះឯង ។ បទថា តេហិ ធម្មេហិ សម្បន្នំ សេចក្តីថា ប្រកបហើយដោយធម៌ មានសីលតាមដែលពោលហើយជាដើម ។ បទថា អសិតំ សេចក្តីថា មិន អាស្រ័យ គឺមិនទាក់ទងក្នុងអ្វីមួយ ព្រោះលះធម៌ដែលជាគ្រឿងអាស្រ័យ គឺ តណ្ហា និងទិដ្ឋិបានហើយ ។ បទថា សព្វលោកស្ស បានដល់ ក្នុងសត្វលោក ទាំងពួង ។ ពាក្យដ៏សេស មានន័យដូចបានពោលហើយនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ទាននេះ មាន ២ យ៉ាង គឺអាមិសទាន ១ ធម្មទាន ១ ម្នាលភិក្ខុទាំងឡាយ បណ្តាទានទាំង ២ យ៉ាងនេះ ធម្មទាន ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ការចែកនេះ មាន ២ យ៉ាង គឺការចែក អាមិសៈ ១ ការចែកធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការចែកទាំង ២ នេះ ការចែកធម៌ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីអនុគ្រោះនេះ មាន ២ យ៉ាង គឺសេចក្តីអនុគ្រោះ ដោយអាមិសៈ ១ សេចក្តីអនុគ្រោះ ដោយធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីអនុគ្រោះទាំង ២ យ៉ាងនេះ សេចក្តី អនុគ្រោះដោយធម៌ ប្រសើរជាង ។ ព្រះមានព្រះភាគ ពោលសរសើរ នូវទានណា ថាជា ទានឧត្តម ប្រសើរលើស ត្រាស់សរសើរ នូវការចែក ណា ( ថាជារបស់ឧត្តម ប្រសើរលើស ) អ្នកប្រាជ មានចិត្តជ្រះថ្លា ចំពោះបុញ្ញក្ខេត្តដ៏ប្រសើរ កាលបើដឹង ច្បាស់ហើយ នរណានឹងមិនបូជា ក្នុងកាលដែលគួរ ។ ពួកសត្វណា សម្តែងផង ស្តាប់ផង ទាំងពីរពួក មាន ចិត្តជ្រះថ្លា ក្នុងសាសនាព្រះសុគត ( មួយទៀត ) ពួកស ត្វណា មិនធ្វេសប្រហែស ក្នុងសាសនាព្រះសុគត ប្រយោជន៍ដ៏សំខាន់នោះ របស់ពួកទាំងនោះ រមែង បរិសុទ្ធ ។ សូត្រទី ៩ ។ ៥