តេវិជ្ជសូត្រ

ក្បាលទី 36 · ទំព័រ 801

ម្នាលភិក្ខុទាំងឡាយ តថាគតបញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជា ដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃ ថាជាព្រាហ្មណ៍ ដោយ គ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តបុណ្ណោះទេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតបញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជា ដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្ត នូវបុគ្គលដទៃ ថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្ត បុណ្ណោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រពឫកជាតិ ដែលបានអាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ គឺរលឹកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១០០០ ជាតិខ្លះ ១ សែន ជាតិខ្លះ រពឫកបានច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តវិវដ្តកប្បខ្លះ ថា អាត្មាអញបានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រ យ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុបុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ បានទៅ កើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មាន គោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខ យ៉ាងនេះ មានកំណត់អាយុបុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយក៏ បានមកកើតក្នុងភពនេះ ភិក្ខុនោះ រពឫកតាមនូវជាតិ ដែលអាស្រ័យនៅក្នុង កាលមុន បានជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ នេះ ជាវិជ្ជាទី ១ ដែលភិក្ខុនោះបានហើយ អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់ភិក្ខុនោះ ដែលមិនប្រហែសធ្វេស ខំ ព្យាយាមដុតកម្តៅកិលេស មានច