អដ្ឋកថាតេវិជ្ជសូត្រ
ក្នុងតេវិជ្ជសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ធម្មេន បានដល់ ញាយធម៌ គឺដោយហេតុ ដោយការណ៍ ពោល គឺសម្មាបដិបត្តិ អធិប្បាយថា ភិក្ខុរមែងមានវិជ្ជា ៣ ដោយបដិបទាណា បដិបទានោះ គប្បីជ្រាបថា ធម៌ ក្នុងអធិការនេះ ។ បដិបទានោះ គឺអ្វី គឺចរណសម្បទា ១ វិជ្ជាសម្បទា ១ ។ បទថា តេវិជ្ជំ សេចក្តីថា ប្រកបហើយដោយវិជ្ជា ៣ មានបុព្វេនិវាសានុស្សតិញ្ញាណជាដើម ។ បទថា ព្រាហ្មណំ បានដល់ ព្រាហ្មណ៍ដែលមានបាបបន្សាត់ហើយ ។ បទថា បញ្ញាបេមិ សេចក្តីថា ឲ្យដឹងទួទៅ គឺតែងតាំងឲ្យជាព្រាហ្មណ៍ ។ បទថា នាញ្ញំ លបិតលាបនមត្តេន សេចក្តីថា តថាគតមិនបញ្ញត្តបុគ្គលដទៃ គឺជា ព្រាហ្មណ៍គ្រាន់តែដោយកំណើត ថាជាព្រាហ្មណ៍ ដោយហេតុត្រឹមតែការពោល តាម ដែលអដ្ឋកឥសីជាដើមបញ្ញត្តហើយ ។ ម្យ៉ាងទៀត បទថា លបិតលាបនមត្តេន សេចក្តីថា ដោយហេតុត្រឹមតែ រៀន ឬឲ្យរៀនមន្តទាំងឡាយ ។ ព្រាហ្មណ៍ទាំងឡាយ ហៅបុគ្គលដែល ឈ្មោះថា មានវិជ្ជា ៣ ព្រោះការរៀនពួក ៣ នៃវេទ មានសាមវេទជាដើម ថាជាព្រាហ្មណ៍ ព្រះមានព្រះភាគត្រាស់ជំទាស់ពាក្យរបស់ព្រាហ្មណ៍នោះ ពិត ហើយ ដោយបរមត្ថ ព្រះមានព្រះភាគប្រារព្ធទេសនានេះ តាមអធ្យាស្រ័យនៃ បុគ្គលដែលត្រាស់ដឹងយ៉ាងនោះ ដើម្បីទ្រង់សម្តែងថា ព្រាហ្មណភោវាទីទាំង នេះ ដែលអវិជ្ជារឹតរួតហើយ ហៅព្រាហ្មណ៍ ដែលមានវិជ្ជា ៣ ថាជា ព្រាហ្មណ៍ អ្នកមានវិជ្ជា ៣ តែបុគ្គលអ្នកមានវិជ្ជាតាមដែលពោលមកនេះ ទើបឈ្មោះថា ជាព្រាហ្មណ៍ ។ ក្នុងអធិការនេះ គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បុគ្គលដល់ព្រមដោយវិជ្ជាតែង ជាបុគ្គលដល់ព្រមដោយចរណៈផងដែរ ព្រោះវៀរចរណសម្បត្តិចេញហើយ នឹងមានវិជ្ជាសម្បត្តិមិនបាន ដូច្នោះ ទើបព្រះមានព្រះភាគមានបំណងនឹងបញ្ញត