អដ្ឋកថាព្រាហ្មណធម្មយាគសូត្រ

ក្បាលទី 36 · ទំព័រ 820

ក្នុងព្រាហ្មណធម្មយាគសូត្រទី ១ នៃចតុក្កនិបាត មានវិនិច្ឆ័យដូចតទៅ បទថា អហំ ជាបទសម្តែងដល់អត្តា គឺខ្លួន អធិប្បាយថា អត្តា ពោល គឺសន្តានដែលជារបស់ខ្លួន មិនមែនបុគ្គលដទៃ ហៅថា អហំ ព្រះសាស្តាទ្រង់ប្តេជ្ញាថា តថាគតជា ។ គឺកាលទ្រង់ប្តេជ្ញាភាពជាព្រាហ្មណ៍ ដោយបរមត្ថ ដែលកំពុងត្រាស់ដល់ថា អហំ ថាមាននៅក្នុងព្រះអង្គ ទើប ត្រាស់ថា តថាគតមាន ឯបទថា តថាគតជា … ព្រះមានព្រះភាគក៏មិន បានត្រាស់ដូចបុថុជ្ជនទាំងឡាយ ដែលមិនទាន់លះអនុស័យ គឺទិដ្ឋិ និងមានះ បាន ហើយនិយាយដោយអំណាចការប្រកាន់មាំដោយទិដ្ឋិ មានះ និងការមើលងាយ ថា អញមាន អញជាព្រហ្ម ជាមហាព្រហ្ម និងថា អញប្រសើរជាង ។ តែព្រះមានព្រះភាគទ្រង់លះទិដ្ឋានុស័យ និងមានានុស័យបានហើយ ដោយ ប្រការទាំងពួង ទ្រង់មិនស្ទុះរំលងសមញ្ញា ទ្រង់ញ៉ាំងធម៌ឲ្យប្រតិស្ឋាននៅក្នុង សន្តាននៃវេនេយ្យសត្វ ដោយមិនជំទាស់នឹងលោកសម្មតិ ទ្រង់ប្តេជ្ញាថា គុណ បែបនោះមានក្នុង ព្រះអង្គយ៉ាងគ្រប់គ្រាន់ ទើបត្រាស់ថា តថាគតជា។ បទថា ព្រាហ្មណោ សេចក្តីថា ឈ្មោះថា ព្រាហ្មណ៍ ព្រោះបន្សាត់បាប ហើយ និងព្រោះស្វាធ្យាយដល់ព្រះព្រហ្ម ។ ក្នុងព្រះតម្រាស់នេះ មាន អធិប្បាយដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតជាព្រាហ្មណ៍ដោយបរមត្ថ ។ ព្រោះព្រះមានព្រះភាគទ្រង់ដល់ត្រើយនៃការសមាទានវត្ត មានទាន និងសញ្ញមៈ ( ការទូន្មានខ្លួន ) ជាដើម ដែលបរិបូណ៌ដោយអាការទាំងពួង ដោយការ ប្រព្រឹត្តតបៈ មិនមានសេសសល់ ទ្រង់នៅចប់ព្រហ្មចរិយៈហើយដោយល្អ នោះឯង ទ្រង់ដល់នូវទីបំផុតនៃវេទ ទ្រង់មានវិជ្ជា និងចរណៈបរិសុទ្ធល្អហើយ ទ្រង់លាងមន្ទិល គឺបាបបានដោយប្រការទាំងពួង ត្រាស់ដល់ គឺត្រាស់ប្រាប់ ព្រាហ្មណ៍ ពោល គឺអរិ