អដ្ឋកថាសុលភសូត្រ
ក្នុងសុលភសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អប្បានិ បានដល់ បច្ច័យ ៤ បន្តិចបន្តួច ។ បទថា សុលភានិ គឺដែលបុគ្គល គប្បីបានដោយងាយ គឺអាចរកបានក្នុងទីណាមួយ ។ បទថា អនវជ្ជានិ គឺ ឈ្មោះថា វៀរចាកទោស គឺឈ្មោះថា មិនមានទោស ព្រោះបរិសុទ្ធដោយទី មក និងព្រោះមិនមានភាវៈជាទីតាំងនៃកិលេស មានការប្រដាប់កាយជាដើម ។ ក្នុងបទថា អប្បានិ សុលភានិ និងបទថា អនវជ្ជានិ នោះ មានអធិប្បាយ ថា ព្រះមានព្រះភាគទ្រង់សម្តែងការមិនមានទុក្ខ ដែលកើតអំពីការស្វែងរក ព្រោះភាពជាបច្ច័យ ៤ រកបានងាយ ។ ទ្រង់សម្តែងការមិនមានទុក្ខ ដែល កើតអំពីការរក្សា ព្រោះភាពដែលបច្ច័យ ៤ មានតិច ទ្រង់សម្តែងភាពដែល បច្ច័យ ៤ ជារបស់គួរដល់ភិក្ខុ ព្រោះបុគ្គលណាម្នាក់តិះដៀលមិនបាន ជា របស់មិនមានទោស ។ ទ្រង់សម្តែងភាពដែលបច្ច័យ ៤ មិនជាទីតាំងនៃការ តក់ស្លុត ព្រោះជារបស់តិចតួច ។ ទ្រង់សម្តែងថា បច្ច័យ ៤ មិនជាទីតាំងនៃ លាភ ព្រោះរកបានងាយ ទ្រង់សម្តែងថា បច្ច័យ ៤ ជាទីតាំងនៃនិស្សរណប្បញ្ញាដោយអំណាចនៃទោស ព្រោះមិនមានទោស ។ បច្ច័យ ៤ មិនញ៉ាំង សោមនស្សចិត្តឲ្យកើត ព្រោះលាភតាមដែលបាន ព្រោះមានតិច មិនញ៉ាំង ទោមនស្សឲ្យកើត ព្រោះបានងាយ មិនញ៉ាំងអញ្ញាណុបេក្ខា ដែលមានការ ក្តៅក្រហាយ ជានិមិត្តឲ្យកើត ព្រោះជាទីតាំងនៃការមិនក្តៅក្រហាយ ព្រោះ មិនមានទោស ។ បទថា បំសុកូលំ សេចក្តីថា ចីវរដ៏សេស ជ្រើសរើសយកសេស សំពត់ដែលជ្រុះតាមផ្លូវជាដើមមកធ្វើ ។ ដែលបានឈ្មោះយ៉ាងនេះថា បង្សុកូល ព្រោះដូចជាគំនរធូលី ដោយអត្ថថា ហុយឡើង ព្រោះនៅលើធូលី ទាំងឡាយ ក្នុងទីណាមួយ មានផ្លូវដើរ ព្រៃខ្មោច និងគំនរសំរាមជាដើម និង ព្រោះអត្ថថា ទៅ គឺដល់នូវភាពជារបស់គួរខ្ពើ