អាសវក្ខយសូត្រ

ក្បាលទី 36 · ទំព័រ 838

ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការអស់ទៅនៃអាសវៈ ទាំងឡាយថា មានដល់ភិក្ខុអ្នកដឹង អ្នកឃើញ មិនពោលថា មានដល់ភិក្ខុ អ្នកមិនដឹង មិនឃើញឡើយ ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈ ទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង តើដូចម្តេច អ្នកឃើញ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈ ទាំងឡាយ រមែងមានដល់ភិក្ខុ អ្នកដឹង អ្នកឃើញថា នេះជាហេតុនាំឲ្យកើតទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាការរលត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ការ អស់ទៅអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុ អ្នកដឹង អ្នកឃើញថា នេះជាបដិប ទា ប្រព្រឹត្តទៅកាន់ទីរលត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃ អាសវៈទាំងឡាយ រមែងមានដល់ភិក្ខុ អ្នកដឹងយ៉ាងនេះ អ្នកឃើញ យ៉ាង នេះឯង ។ កាលបើសេក្ខបុគ្គល កំពុងសិក្សា ត្រាច់ទៅតាមផ្លូវដ៏ ត្រង់ ញាណទី ១ ក្នុងការអស់ទៅនៃអាសវៈ ( ក៏កើតមាន ) តអំពីនោះទៅ អរហត្តមគ្គញ្ញាណដ៏ប្រសើរ ( ក៏ កើតឡើង ) ។ កាលភិក្ខុមានចិត្តផុតស្រឡះចាកអាសវៈ ដោយសារអរហត្តមគ្គញ្ញាណនោះហើយ វិមុត្តិញ្ញាណ ដ៏ឧត្តម ក៏កើតឡើង សេចក្តីដឹង ក្នុងការអស់ទៅថា សំយោជនៈទាំងឡាយ អស់ហើយ ដូច្នេះ ឯព្រះនិព្វាន ជាគ្រឿងដោះចាកគ្រឿងចំពាក់ទាំងពួងនេះ បុគ្គលខ្ជិល ល្ងង់ មិនដឹងច្បាស់ មិនគប្បីបានឡើយ ។