អដ្ឋកថាអាសវក្ខយសូត្រ

ក្បាលទី 36 · ទំព័រ 840

ក្នុងអាសាវក្ខយសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ថា បទថា ជានតោ ប្រែថា ដឹង ។ បទថា បស្សតោ ប្រែថា ឃើញ បើបទទាំង ២ នោះមានអត្ថតែមួយ ផ្សេងគ្នាតែព្យញ្ជនៈបុណ្ណោះសោត កាលបើ ដូច្នេះ ព្រះមានព្រះភាគ ទ្រង់អាស្រ័យលក្ខណៈនៃញាណ សម្តែងអាង បុគ្គល ដោយបទថា ជានតោ ។ ព្រោះថា ញាណ មានការដឹងជាលក្ខណៈ ។ ព្រះមានព្រះភាគ ទ្រង់អាស្រ័យអំណាចនៃញាណ សម្តែងអាងបុគ្គល ដោយ បទថា បស្សតោ ព្រោះថា បុគ្គលដែលដល់ព្រមដោយញាណ អាស្រ័យ អំណាចនៃការឃើញ ទើបឃើញវិវដ្តធម៌ទាំងឡាយដោយញាណ ប្រៀបដូច បុគ្គលដែលមានភ្នែកល្អ ឃើញនូវរូបទាំងឡាយដោយភ្នែក ដូច្នោះ ។ ម្យ៉ាងទៀត បទថា ជានតោ ប្រែថា ដឹងដោយ អនុពោធញ្ញាណ គឺញាណជា គ្រឿងដឹងតាម ។ បទថា បស្សតោ បានដល់ ឃើញដោយបដិវេធញ្ញាណ ។ ម្យ៉ាងទៀត កាលពោលដោយបដិលោម បានដល់ ឃើញដោយទស្សនមគ្គ ដឹងដោយភាវនាមគ្គ ។ ឯអាចារ្យពួកខ្លះពោលថា ដឹងដោយញាតប្បរិញ្ញា តីរណប្បរិញ្ញា និងបហានប្បរិញ្ញា ឃើញដោយវិបស្សនាដ៏កំពូល ។ មួយ ប្រការទៀត ដឹងនូវទុក្ខ ដោយការដឹង ដោយការកំណត់ដឹង ឃើញនិរោធ ដោយការដឹង ដោយការធ្វើឲ្យជាក់ច្បាស់ កាលញាណទាំង ២ នោះមាន ការដឹងដោយការលះ និងការចម្រើន ក៏ឈ្មោះថា សម្រេចផងដែរ ដូច្នោះ ទើបជាការត្រាស់ដល់ការសម្រេចសច្ចៈទាំង ៤ ។ តែក្នុងរឿងនេះ កាលណា លោកបំណងយកវិបស្សនាញាណ កាលនោះគប្បីឃើញថា បទទាំង ២ គឺជា នតោ បស្សតោ ជាការសម្តែងដល់ហេតុនៃមគ្គ កាលណា បំណងយក មគ្គញ្ញាណ កាលនោះគប្បីឃើញថា បទទាំង ២ សម្តែងកិច្ចរបស់មគ្គ ។ បទថា អាសវានំ ខយំ មានអធិប្បាយដូចតទៅនេះ ការលះ ការអស់ ទៅជាសមុច្ឆេទ ការមិនកើតឡើង អាការអស់ទៅ ការមិនមាននៃអាសវៈ ទាំងឡាយ ហៅថា ការអស់អាសវៈ ដូចក្នុងសព្វាស