សមណព្រាហ្មណសូត្រ

ក្បាលទី 36 · ទំព័រ 846

ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់តាមពិតថា នេះជាទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យ កើតទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ មិនដឹងច្បាស់តាមពិត ថា នេះជាបដិបទា ប្រព្រឹត្តទៅកាន់ទីរលត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតមិនសន្មតថា ជាសមណៈ ក្នុងពួកសមណៈ មិន សន្មតថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ឡើយ មួយទៀត លោកដ៏មានអាយុ ទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួន ឯង ក្នុងបច្ចុប្បន្ន នូវសាមញ្ញប្រយោជន៍ គឺអរិយមគ្គ ៤ និងព្រហ្មញ្ញប្រយោជន៍ គឺអរិយផល ៤ បានឡើយ ។ ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬ ព្រាហ្មណ៍ណាមួយ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់ តាមពិតថា នេះជាបដិបទា ប្រព្រឹត្តទៅកាន់ទីរលត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបតថាគតសន្មតថា ជាសមណៈ ក្នុងពួកស មណៈ សន្មតថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍បាន មួយវិញទៀត លោក ដ៏មានអាយុទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវសាមញ្ញប្រយោជន៍ និងព្រហ្មញ្ញប្រយោជន៍បាន ។ ពួកបុគ្គលណា មិនដឹងច្បាស់នូវទុក្ខផង នូវហេតុនាំឲ្យ កើតទុក្ខផង នូវទីរលត់ទុក្ខ សព្វគ្រប់ ឥតមានសេសសល់ ផង មិនដឹងច្បាស់ នូវផ្លូវប្រព្រឹត្ត ទៅកាន់ទីស្ងប់ រម្ងាប់ទុក្ខនោះផង ពួកបុគ្គលនោះ រមែងសាបសូន្យចាក ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ពួកបុគ្គលនោះ មិនគួរធ្វើ នូវទីបំផុត នៃទុក្ខបានឡើយ ពួកបុគ្គលនោះ ចូល