អដ្ឋកថាសមណព្រាហ្មណសូត្រ
ក្នុងសមណព្រាហ្មណសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា យេហិ កេចិ បានដល់ បុគ្គលពួកណាមួយ ។ បទថា ឥទំ ទុក្ខន្តិ យថាភូតំ នប្បជានន្តិ សេចក្តីថា មិនដឹង គឺមិនចាក់ធ្លុះទុក្ខសច្ច ដែលមិនវិបរិតដោយមគ្គប្បញ្ញា ដែលប្រកបដោយវិបស្សនាបញ្ញា ដោយ សភាវៈ និងលក្ខណៈនៃកិច្ច ដែលពិតថា នេះទុក្ខ ទុក្ខមានបុណ្ណោះ មិនមាន ទុក្ខក្រៃលែងជាងនេះ ។ បទដ៏សេសក៏មានន័យនេះឯង ។ ក្នុងបទថា ន មេ តេ ភិក្ខវេ ជាដើម មានសេចក្តីសង្ខេបដូចតទៅនេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយ ដែលមិនបានប្រកបកម្មដ្ឋាន មានសច្ចៈ ៤ ជាអារម្មណ៍ មិនមែនជាសមណៈដោយគ្រាន់តែបព្វជ្ជា និងជាព្រាហ្មណ៍ដោយគ្រាន់តែជាតិ កំណើត បុគ្គលទាំងនោះ តថាគតមិនបានទទួល គឺមិនបានអះអាងថា ជា សមណៈ ក្នុងពួកសមណៈដែលមានបាបស្ងប់ហើយ និងថា ជាព្រាហ្មណ៍ក្នុង ពួកព្រាហ្មណ៍ដែលបន្សាត់បាបហើយ ព្រោះហេតុអ្វី ព្រោះបុគ្គលទាំងនោះ មិនមានធម៌ដែលធ្វើឲ្យជាសមណៈ និងធ្វើឲ្យជាព្រាហ្មណ៍ ដោយហេតុនោះ ឯង ទើបព្រះមានព្រះភាគត្រាស់ពាក្យថា ន ច បនេតេ អាយស្មន្តោ ជាដើម ។ បណ្តាបទទាំងនោះ បទថា សាមញ្ញត្ថំ បានដល់ ផល ពោល គឺគុណ របស់សមណៈ អធិប្បាយថា បានដល់ សាមញ្ញផល ៤ ។ បទថា ព្រហ្មញ្ញត្ថំ