សីលសម្បន្ថសូត្រ

ក្បាលទី 36 · ទំព័រ 849

ជាវេវចនៈនៃបទថា សាមញ្ញត្ថំ នោះឯង ។ ចំណែកអាចារ្យពួកខ្លះទៀត ពោលថា បទថា សាមញ្ញត្ថំ បានដល់ អរិយមគ្គ ៤ ។ បទថា ព្រហ្មញ្ញត្ថំ បានដល់ អរិយផល ៤ ។ បទដ៏សេស មានន័យដូចពោលហើយនោះឯង ។ ក្នុងសុក្កបក្ខ គប្បីជ្រាបតាមអត្ថដោយបរិយាយផ្ទុយគ្នា តាមន័យដែលបាន ពោលមកហើយនោះឯង ។ ក្នុងគាថាទាំងឡាយ ពាក្យដែលមិនធ្លាប់អធិប្បាយមិនមាន ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា បរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយវិមុត្តិ បរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ ជាអ្នកទូន្មាន ពន្យល់ឲ្យដឹង សម្តែងបញ្ជាក់ឲ្យ ឃើញងាយ ណែនាំ ធ្វើឲ្យអង់អាច ធ្វើឲ្យរីករាយ ( ក្នុងកុសលធម៌ ) អាច សម្តែងនូវព្រះសទ្ធម្មបាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការជួបប្រទះ នូវភិក្ខុទាំងនោះថា មានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការស្តាប់ នូវភិក្ខុទាំងនោះថា មានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការចូលទៅរកភិក្ខុទាំងនោះ ថាមានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការចូលទៅអង្គុយជិតភិក្ខុទាំងនោះថា មានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការរពឫកនូវភិក្ខុ ទាំងនោះថា មានឧបការៈច្រើនផង ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការ បួសតាមភិក្ខុទាំងនោះថា មានឧបការៈច្រើនផង ។ ដំណើរនោះព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលសេពគប់ ចូលទៅអង្គុយជិតពួកភិក្ខុបែប នោះហើយ សីលក្ខន្ធដែលមិនទាន់បរិបូណ៌ រមែងដល់នូវការបរិបូណ៌ ដោយ ភាវនាផង សមាធិក្ខន្ធដែលមិនទាន់បរិបូណ៌ រមែងដល់នូវការបរិបូណ៌ដោយ ភាវនាផង បញ្ញាខន្ធដែលមិនទាន់បរិបូណ៌ រមែងដល់នូវការបរិបូណ៌ ដោយ ភាវនាផង វិមុត្តិក្