អដ្ឋកថាសីលសម្បន្ថសូត្រ

ក្បាលទី 36 · ទំព័រ 851

ក្នុងសីលសម្បន្នសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ក្នុងបទថា សីលសម្បន្នា មានអធិប្បាយថា លោកិយសីល និងលោកុត្តរសីលរបស់ព្រះខីណាស្រពទាំងឡាយ ឈ្មោះថា សីល ។ ភិក្ខុ ទាំងឡាយ ឈ្មោះថា សម្បូរដោយសីល ព្រោះអត្ថថា សម្បូរ គឺប្រកបដោយ សីលនោះៗ ។ សូម្បីក្នុងសមាធិ និងបញ្ញា ក៏មានន័យនេះឯង ។ ឯវិមុត្តិ បានដល់ ផលវិមុត្តិនោះឯង ។ វិមុត្តិញ្ញាណទស្សនៈ បានដល់ បច្ចវេក្ខណញ្ញាណ ។ ក្នុងអធិការនេះ ធម៌ ៣ មានសីលជាដើម ជាលោកិយផង លោកុត្តរផង វិមុត្តិជាលោកុត្តរតែម្យ៉ាង វិមុត្តិញ្ញាណទស្សនៈ ជាលោកិយ តែម្យ៉ាង ។ ភិក្ខុទាំងឡាយ ឈ្មោះថា ឱវាទកា ព្រោះអត្ថថា ពោលប្រៀនប្រដៅ គឺទូន្មានបុគ្គលដទៃ ដោយទិដ្ឋធម្មិកត្ថប្រយោជន៍ សម្បរាយិកត្ថប្រយោជន៍ និង បរមត្ថប្រយោជន៍ តាមសមគួរ ។ បទថា វិញ្ញាបកា បានដល់ ជួយបុគ្គល ដទៃឲ្យយល់នូវកម្ម និងផលនៃកម្ម ។ ម្យ៉ាងទៀត ក្នុងបទថា វិញ្ញាបកាមា នអធិប្បាយថា ជួយបុគ្គលដទៃឲ្យយល់ គឺឲ្យដឹងនូវធម៌ទាំងឡាយ ដោយ ន័យ ៣ យ៉ាង តាមលក្ខណៈរបស់ខ្លួន គឺតាមសាមញ្ញលក្ខណៈ ដោយការចែក ជាកុសល ដោយការចែកជាខន្ធជាដើម ដោយន័យជាដើមថា ធម៌ទាំងនេះ ជាកុសល ធម៌ទាំងនេះជាអកុសល ធម៌ទាំងនេះមានទោស ធម៌ទាំងនេះ មិនមានទោស ។ បទថា សន្ទស្សកា បានដល់ សម្តែងធម៌ទាំងនោះឯង ឲ្យ អ្នកដទៃឃើញច្បាស់ ដូចចាប់ធម៌ទាំងនោះដោយដៃ ។ បទថា សមាទបកា បានដល់ ធ្វើឲ្យអ្នកដទៃសមាទានសីលជាដើម ដែលមិនទាន់បានសមាទាន គឺ ធ្វើបុគ្គលដទៃឲ្យតាំងនៅក្នុងសីលជាដើមនោះ ។ បទថា សមុត្តេជកា សេចក្តី ថា ធ្វើចិត្តនៃបុគ្គលទាំងឡាយដែលតាំងនៅក្នុងកុសលធម៌យ៉ាងនេះ ឲ្យអាច ហានដោយល្អ ដោយការណែនាំក្នុងការបំពេញអធិចិត្តឲ្យខ្ពស់ឡើង គឺធ្វើចិត្ត