តណ្ញុប្បាទសូត្រ

ក្បាលទី 36 · ទំព័រ 860

ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើងដល់ភិក្ខុ រមែង កើតឡើង ព្រោះវត្ថុជាទីកើតនៃតណ្ហានេះ មាន ៤ ។ វត្ថុជាទីកើតនៃតណ្ហា ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើងដល់ភិក្ខុ រមែង កើតឡើង ព្រោះហេតុចីវរ ១ ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើងដល់ ភិក្ខុ រមែងកើតឡើង ព្រោះហេតុបិណ្ឌបាត ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើងព្រោះសេនាសនៈ ១ ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះសេចក្តីចម្រើន និងវិនាស ១ ។ ម្នាលភិក្ខុទាំងឡាយ តណ្ញាកាលកើតឡើង ដល់ភិក្ខុ រមែងកើតឡើង ព្រោះវត្ថុជាទីកើតនៃតណ្ហា ៤ នេះឯង ។ បុរសដែលមានតណ្ហាជាគ្នា តែងរង្គាត់ទៅ អស់កាល ជាយូរអង្វែង មិនប្រព្រឹត្តកន្លងនូវសង្សារ ដែលមាន ការប្រែប្រួល ឥតឈប់បាន ។ ភិក្ខុបានដឹងច្បាស់ នូវ តណ្ហាថាជាហេតុនាំឲ្យកើតទុក្ខ ថាមានទោសយ៉ាងនេះ ហើយ គួរជាអ្នកមិនមានតណ្ហា មិនមានការប្រកាន់ស្អិត មានស្មារតី ហើយគេចចេញ ( ចាកខន្ធ ) ។ សូត្រ ទី ៦ ។