សព្រហ្មកសូត្រ

ក្បាលទី 36 · ទំព័រ 863

ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជា មាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹង ព្រហ្ម ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅរួមជាមួយនឹង បុព្វទេវតា ( ទេវតាដើម ) ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូនបូជាមាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយនោះ ឈ្មោះថា នៅ រួមជាមួយនឹងបុព្វាចារ្យ ( អាចារ្យដើម ) ។ ម្នាលភិក្ខុទាំងឡាយ ត្រកូល ទាំងឡាយណា ដែលកូនបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងឡាយ នោះ ឈ្មោះថា នៅរួមជាមួយនឹងអាហុនេយ្យបុគ្គល ( បុគ្គលគួរបូជា ) ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតា ។ ម្នាល ភិក្ខុទាំងឡាយ ពាក្យថា បុព្វទេវតានុ៎ះ ជាឈ្មោះរបស់មាតាបិតា ។ ម្នាល ភិក្ខុទាំងឡាយ ពាក្យថា បុព្វាចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតា ។ ម្នាលភិក្ខុ ទាំងឡាយ ពាក្យថា អាហុនេយ្យៈនុ៎ះ ជាឈ្មោះរបស់មាតាបិតា ។ ដំណើរ នោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ( ព្រោះ ) មាតាបិតា មាន ឧបការៈច្រើន ជាអ្នកបីបាច់ ( ឲ្យគង់ជីវិត ) ជាអ្នកចិញ្ចឹម ( ឲ្យបៅទឹកដោះ ) ទាំងជាអ្នកបង្ហាញនូវលោកនេះ ដល់កូនទាំងឡាយ ។ មាតាបិតាទាំងឡាយ ដែលហៅថា ព្រហ្មក្តី បុព្វាចារ្យ ក្តី អាហុនេយ្យៈក្តី ( សុទ្ធតែ ) ជាអ្នកអនុគ្រោះដល់ ពួកសត្វ គឺកូន ។ ព្រោះហេតុនោះឯង អ្នកប្រាជ គួរ នមស្ការ គួរធ្វើសក្ការៈដល់មាតាបិតាទាំងនោះ ដោយ បាយ ទឹក សំពត់ គ្រឿងដេក គ្រឿងអប់ គ្រឿង ផ្ងូតទឹក និងទឹកសម្រាប់លាងជើង ។ ព្រោះការដែល បានទំនុកបម្រុងមាតាបិតានោះហើយ បានជាអ្នកប្រាជ ទា