អដ្ឋកថាពហុការសូត្រ

ក្បាលទី 36 · ទំព័រ 876

ក្នុងពហុការសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ព្រាហ្មណគហបតិកា បានដល់ ទាំងព្រាហ្មណ៍ ទាំងគហបតី ។ មនុស្សគ្រប់ពួកកាលគ្រប់គ្រងផ្ទះ វៀរពួកព្រាហ្មណ៍ គប្បី ជ្រាបថា ឈ្មោះថា ជាគហបតីក្នុងទីនេះ ។ បទថា យេ សំដៅដល់ បុគ្គល ដែលអះអាងមកមិនពិតប្រាកដ ។ បទថា តេ ជាទុតិយាវិភត្តិ ពហុវចនៈ ។ ក្នុងសេចក្តីនេះ មានអត្ថដូចតទៅនេះថា ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណគហបតីទាំងឡាយ ដែលមានឧបការៈច្រើនដល់ពួកអ្នក ដែលបានដល់ ទាំង ព្រាហ្មណ៍ ទាំងគហបតីដ៏សេស ពួកអ្នកបុណ្ណោះ ដែលជនទាំងនោះនាំគ្នា ទំនុកបម្រុង ដោយបច្ច័យទាំងឡាយ មានចីវរជាដើម ដោយគិតថា ជា បុញ្ញក្ខេត្តរបស់យើងទាំងឡាយ ដែលពួកយើងនាំគ្នាប្រតិស្ឋាន ជាទក្ខិណា ឲ្យតម្លៃខ្ពង់ខ្ពស់ មានផលដ៏ប្រសើរ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីកើត ក្នុងស្ថានសួគ៌ ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងថា គ្រហស្ថទាំងឡាយ ជាអ្នកមាន ឧបការៈដល់ភិក្ខុទាំងឡាយ ដោយការថ្វាយអាមិស គឺដោយការចែករំលែក អាមិស បានដល់ ដោយការអនុគ្រោះដោយអាមិសយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីទ្រង់សម្តែងថា សូម្បីភិក្ខុទាំងឡាយក៏មានឧបការៈដល់គ្រហស្ថទាំងនោះ ដូចគ្នា គឺការចែករំលែកនូវធម៌ បានដល់ ដោយការអនុគ្រោះដោយធម៌ ទើប ត្រាស់ពាក្យជាដើមថា តុម្ញេបិ ភិក្ខវេ ពាក្យនោះ ក៏មានន័យដូចដែលបាន ពោលមកហើយនោះឯង ។ ដោយពាក្យនេះ ទ្រង់ត្រាស់ដល់អ្វី ឆ្លើយថា ត្រាស់ដល់ការឱនលំទោន ចំពោះបិណ្ឌបាត គឺគោរពបិណ្ឌបាត ។ ក្នុងសេចក្តីនេះ មានអធិប្បាយតទៅ នេះថា ម្នាលភិក្ខុទាំងឡាយ ព្រោះព្រាហ្មណគហបតីទាំងនេះមិនមែនញាតិ មិនមែនមិត្រ មិនមែនអ្នកជំពាក់បំណុលរបស់អ្នកទាំងឡាយ ដោយពិត បុគ្គល នោះត្រូវការផលពិសេស ដោយគ