កុហនសូត្រ
ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ជាអ្នកញ៉ាំងគេឲ្យ ស្ងើច រឹងរូស រាក់ទាក់ មានវាចាដូចស្នែង លើកកម្ពស់ មានចិត្តមិននឹងនួន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា មិនរាប់អានតថាគតផង ម្នាល ភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រាសចាកធម៌វិន័យនេះផង ភិក្ខុទាំងនោះ មិនដល់នូវសេចក្តីចម្រើន លូតលាស់ ទូលំទូលាយ ក្នុងធម៌វិន័យនេះ ផង ។ ម្នាលភិក្ខុទាំងឡាយ លុះតែពួកភិក្ខុណា មិនជាអ្នកញ៉ាំងគេឲ្យស្ងើច មិនរាក់ទាក់ មានប្រាជ្ញា មិនរឹងរូស មានចិត្តនឹងនួនល្អ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះឯង ទើបឈ្មោះថា ជាអ្នករាប់អានតថាគតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា មិនប្រាសចាកធម៌វិន័យនេះផង ភិក្ខុទាំងនោះ រមែង ដល់នូវសេចក្តីចម្រើន លូតលាស់ ទូលំទូលាយ ក្នុងធម៌វិន័យនេះផង ។ ពួកភិក្ខុណា ដែលជាអ្នកញ៉ាំងគេឲ្យស្ងើច រឹងរូស រាក់ទាក់ មានវាចាដូចស្នែង លើកកម្ពស់ មានចិត្តមិននឹង នួន ភិក្ខុទាំងនោះ មិនលូតលាស់ក្នុងធម៌ ដែលព្រះ សម្មាសម្ពុទ្ធ ទ្រង់សម្តែងឡើយ ។ លុះតែពួកភិក្ខុណា មិនជាអ្នកញ៉ាំងគេឲ្យស្ងើច មិនរាក់ទាក់ មានប្រាជ្ញា មិនរឹងរូស មានចិត្តនឹងនួន ភិក្ខុទាំងនោះ ទើបលូតលាស់ ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងបាន ។ សូត្រ ទី ៩ ។ ៥