នទីសោតសូត្រ

ក្បាលទី 36 · ទំព័រ 885

ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស ត្រូវខ្សែទឹកស្ទឹងបន្សាត់ ទៅ ដោយទាំងវត្ថុជាទីស្រឡាញ់ និងវត្ថុជាទីត្រេកអរ បុរសមានចក្ខុ ឈរ នៅទៀបឆ្នេរ បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា នែបុរសដ៏ ចម្រើន អ្នកត្រូវខ្សែទឹកស្ទឹងបន្សាត់ទៅ ដោយទាំងវត្ថុជាទីស្រឡាញ់ និងវត្ថុ ជាទីត្រេកអរក៏ពិតមែនហើយ តែថា ក្នុងស្ទឹងនេះ មានអន្លង់នៅខាងក្រោមដ៏ ប្រកបដោយរលក និងទឹកកួចវិល មានសត្វសាហាវ និងអារក្សទឹក ( នៅចាំ ) នែបុរសដ៏ចម្រើន លុះអ្នកអណ្តែតដល់អន្លង់នោះហើយ មុខជាដល់នូវសេចក្តី ស្លាប់ ឬនូវទុក្ខស្ទើរស្លាប់មិនខាន ។ ម្នាលភិក្ខុទាំងឡាយ លុះបុរសនោះ បាន ឮសំឡេងបុរសនោះហើយ ក៏ព្យាយាមហែលដោយដៃ ដោយជើង ច្រាសទឹក មកវិញ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះឯង តថាគត ធ្វើ ដើម្បីឲ្យអ្នកទាំងឡាយ ដឹងច្បាស់នូវសេចក្តី ។ សេចក្តីអធិប្បាយនេះក្នុង ពាក្យឧបមាន៎ុះថា ម្នាលភិក្ខុទាំងឡាយ ពាក្យថា ខ្សែទឹកស្ទឹងនេះ ជាឈ្មោះ នៃតណ្ហា ម្នាលភិក្ខុទាំងឡាយ ពាក្យថា វត្ថុជាទីស្រឡាញ់ និងវត្ថុជាទីត្រេកអរ នេះ ជាឈ្មោះនៃអាយតនៈខាងក្នុង ៦ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អន្លង់ នៅខាងក្រោមនេះ ជាឈ្មោះនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ម្នាល ភិក្ខុទាំងឡាយ ពាក្យថា ប្រកបដោយរលកនេះ ជាឈ្មោះនៃសេចក្តីក្រោធ និងសេចក្តីចង្ហៀតចង្អល់ចិត្ត ម្នាលភិក្ខុទាំងឡាយ ពាក្យថា ប្រកបដោយទឹក កួចវិលនេះ ជាឈ្មោះនៃកាមគុណ ៥ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ប្រកប