អដ្ឋកថានទីសោតសូត្រ

ក្បាលទី 36 · ទំព័រ 887

ក្នុងនទីសោតសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ សព្ទថា សេយ្យថាបិ ជានិបាត ប្រើក្នុងអត្ថនៃការប្រៀបធៀបោ សេចក្តីថា ដូចម្តេច ។ បទថា នទិយា សោតេន ឱវុយ្ញេយ្យ សេចក្តីថា គប្បីត្រូវខ្សែទឹករបស់ស្ទឹង ដែលមានក្រសែហូរខ្មួលខ្មាញ់បន្សាត់ទៅខាងក្រោម គឺនាំចុះទៅខាងក្រោម ។ បទថា បិយរូបសាតរូបេន សេចក្តីថា បុគ្គលនោះ គិតថា អញនឹងកាច់យកកែវមណី និងមាស ឬរបស់ដែលគួរស្រឡាញ់ គឺ ទ្រព្យដែលជាឧបករណ៍ដល់ទ្រព្យដែលជាគ្រឿងត្រេកអរនៃចិត្ត ដែលមាននៅក្នុង ស្ទឹងនោះ ឬលើត្រើយនាយនៃស្ទឹងនោះ លោតចុះទៅក្នុងស្ទឹងហើយ ត្រូវ រសាត់ទៅតាមក្រសែទឹក ដែលមានសភាពគួរស្រឡាញ់ គួរពេញចិត្ត ។ សព្ទថា កិញ្ចាបិ ជានិបាត ប្រើក្នុងអត្ថថា រមែងទទួល តែមិនសរសើរ ។ សួរថា ទទួលដូចម្តេច មិនសរសើរអ្វី ឆ្លើយថា រមែងទទួលទ្រព្យដែលខ្លួន ស្រឡាញ់ ដែលបុរសនោះប្រាថ្នាថា មាននៅក្នុងទីនោះ តែមិនសរសើរការទៅ យ៉ាងនោះ ព្រោះជារបស់មានទោស មានពាក្យអធិប្បាយនេះថា ន្បែរស ដ៏ចម្រើន សូម្បីរបស់ជាទីស្រឡាញ់ដែលអ្នកប្រាថ្នារកបានក្នុងទីនោះសោត តែ ព្រោះការទៅយ៉ាងនេះ នឹងមានទោសយ៉ាងនេះ គឺអ្នកនឹងត្រូវធ្លាក់ដល់អន្លង់ ទឹកខាងក្រោម ហើយដល់នូវការស្លាប់ ឬសេចក្តីទុក្ខស្ទើរតែនឹងស្លាប់ ។ បទថា អត្ថិ ចេត្ថ ហេដ្ឋា រហទោ សេចក្តីថា ក្នុងភូមិភាគតាមក្រសែ ទឹកខាងក្រោមស្ទឹងនេះ ហូរទៅដល់ស្រះធំមួយ មានជម្រៅ និងទំហំធំពន់ពេក ស្រះនោះ ឈ្មោះថា សឩមិ ព្រោះរលក គឺរលកធំៗ ដូចគ្នានឹងកំពូលភ្នំកែវ មណីដែលបង្ហាញខ្លួនឡើង ត្រូវខ្យល់ផាត់មកជុំទិស ឈ្មោះថា សាវដ្តោ ព្រោះដល់ព្រមដោយខ្សែទឹក ដែលដូចគ្នានឹងមាត់ដ៏មានកម្លាំង ( ចាំត្របាក់ ) ព្រោះមានអន្លង់ទឹកធំបរិបូណ៌