ចរសូត្រ
ដោយវិមុត្តិ ដែលជាអារម្មណ៍នោះ ក្នុងពេលនោះៗ គឺក្នុងពេលចូលផលសមាបត្តិនោះៗ អធិប្បាយថា គប្បីនៅដោយផលសមាបត្តិដែលឈមចុះកាន់ ក្នុងព្រះនិព្វាន ។ បទថា ស វេទគូ សេចក្តីថា បុគ្គលនោះ ឈ្មោះថា ជាអ្នក ចប់វេទ ព្រោះដល់ គឺចាក់ធ្លុះនូវសច្ចៈ ៤ ដោយមគ្គញ្ញាណ ពោល គឺវេទ ។ បទថា លោកន្តគូ សេចក្តីថា ជាអ្នកដល់នូវទីបំផុតដែនខន្ធលោក ។ ពាក្យ ដ៏សេស មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុកំពុងដើរទៅ បើមានកាមវិតក្កក្តី ព្យាបាទវិតក្កក្តី វិហឹសាវិតក្កក្តី កើតឡើង បើភិក្ខុទទួលនូវវិតក្កនោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការសាបសូន្យទេ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងដើរក៏ដោយ តែមានសភាពយ៉ាងនេះ ហើយ ហៅថា ជាអ្នកមិនមានព្យាយាមដុតកម្តៅកិលេស មិនជាអ្នកក្តៅនឹង បាប ជាអ្នកខ្ជិលច្រអូសជានិច្ចកាល មិនមានព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងឈរ បើមានកាមវិតក្កក្តី ព្យាបាទវិតក្កក្តី វិហឹសាវិតក្កក្តី កើតឡើង បើភិក្ខុទទួលនូវវិតក្កនោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យ វិនាស មិនធ្វើឲ្យដល់នូវការសាបសូន្យទេ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុ កំពុងឈរក៏ដោយ តែមានសភាពយ៉ាងនេះហើយ ហៅថា ជាអ្នកមិនមាន ព្យាយាមដុតកម្តៅកិលេស មិនជាអ្នកក្តៅនឹងបាប ជាអ្នកខ្ជិលច្រអូសជានិច្ចកាល មិនមានព្យាយាម ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងអង្គុយ បើ មានកាមវិតក្កក្តី ព្យាបាទវិតក្កក្តី វិហឹសាវិតក្កក្តី កើតឡើង បើភិក្ខុទទួល នូវវិតក្កនោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការ សាបសូន្យទេ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុកំពុងអង្គុយក៏ដោយ តែមាន ស