អដ្ឋកថាចរសូត្រ

ក្បាលទី 36 · ទំព័រ 905

ក្នុងចរសូត្រទី ១១ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ [ ១១២-១១៣ ] បទថា ចរតោ បានដល់ កំពុងដើរ ឬកំពុងចង្រ្កម ។ បទថា អប្បជ្ជតិ កាមវិតក្កោ វា សេចក្តីថា បើ គឺប្រសិនបើវិតក្កៈដែល ប្រកបដោយកាម ឬ … នឹងកើតឡើង ព្រោះបច្ច័យបែបនោះ ព្រោះមិនទាន់ ប្រាសចាករាគៈក្នុងវត្ថុកាមទាំងឡាយសោត ។ បទថា ព្យាបទវិតក្កោ វា វិហឹសាវិតក្កោ វា មានការភ្ជាប់ សេចក្តីថា បើវិតក្កៈដែលប្រកបដោយ ព្យាបាទ ដែលមានអាឃាតជានិមិត្ត ឬវិតក្កដែលប្រកបដោយវិហិង្សា ដោយ អំណាចការបៀតបៀនអ្នកដទៃ ដោយដុំដី និងដំបងជាដើមកើតឡើងសោត ។ បទថា អធិវាសេតិ សេចក្តីថា បើញ៉ាំងកាមវិតក្កតាមដែលពោលហើយនោះ ដែលកើតឡើងក្នុងចិត្តរបស់ខ្លួន តាមបច្ច័យឲ្យអាស្រ័យ គឺលើកចិត្តរបស់ ខ្លួនឡើងហើយ ឲ្យវាស្នាក់នៅ អាស្រ័យ ព្រោះមិនមានការពិចារណា ដោយ ន័យជាដើមថា វិតក្កនេះជារបស់អាក្រក់ ដោយហេតុនេះ ជាអកុសល ដោយ ហេតុនេះ ជាធម៌មានទោស ដោយហេតុនេះ វិតក្កនោះឯង រមែងប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនខ្លះ ដូច្នេះសោត កាលឲ្យវានៅអាស្រ័យនោះឯង ក៏មិន ទាន់លះបាន គឺនៅរលាស់ចេញមិនទាន់បាន ដោយអំណាចតទង្គប្បហាន ជាដើម ព្រោះរលាស់ចេញមិនទាន់បាននោះឯង ក៏នឹងបន្ទោបង់មិនបាន បាន ដល់ នាំចេញទៅចាកចិត្តសន្តានមិនបាន ព្រោះបន្ទោបង់មិនបានយ៉ាងនោះ ធ្វើឲ្យសូន្យអស់ទៅមិនបាន គឺធ្វើកាមវិតក្កជាដើមនោះឲ្យប្រាសចាកទីបំផុត មិនបាន អធិប្បាយថា ជាអ្នកមានសេចក្តីព្យាយាម មានចិត្តស្លុង នឹងធ្វើ ដោយវិធីដែលទីបំផុត របស់វិតក្កទាំងនោះ មិនសល់នៅ ដោយទីបំផុតត្រឹមតែ ការបែកធ្លាយ តែភិក្ខុនេះ មិនមែនដូច្នោះឡើយ ។