អដ្ឋកថាសីលសម្បន្ថសូត្រ

ក្បាលទី 36 · ទំព័រ 914

ក្នុងសីលសម្បន្នសូត្រទី ១២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ក្នុងបទថា សម្បន្នសីលា នេះ សម្បន្ន សព្ទមានអត្ថ ៣ យាង គឺពេញបរិបូណ៌ ១ ដល់ព្រម ១ ផ្អែមឆ្ងាញ់ ១ ។ បណ្តា សម្បន្ន សព្ទទាំង ៣ នោះ សម្បន្ន សព្ទដែលមានអត្ថថា ពេញបរិបូណ៌ ដូចក្នុង ប្រយោគនេះថា សម្បន្នំ សាលិកេទារំ សុវា ភុញ្ជន្តិ កោសិយ បដិវេទេមិ តេ ព្រហ្មេ ន តេ វារេតុមុស្សហេ ។ បពិត្រកោសិយៈ ស្រូវសាលីក្នុងស្រែបរិបូណ៌ដែរ តែ ពួកសេកតែងស៊ី បពិត្រព្រហ្ម ខ្ញុំសូមជម្រាបលោក ខ្ញុំមិនអាចហាមឃាត់សេកទាំងនោះបានឡើយ ។ សម្បន្ន សព្ទ មានអត្ថថា ដល់ព្រម ដូចក្នុងប្រយោគនេះថា ឥមិនា បតិមោក្ខសំវរេន ឧបេតោ ហោតិ សមុបេតោ ឧបគតោ សមុបគតោ ឧបបន្នោ សមុបបន្នោ សមន្នាគតោ គឺជាអ្នកព្រមព្រៀង មូលមិត្រ ចូលទៅជិត អែបនែប កេកោកើយ ប្រដិតប្រជី ប្រកបព្រម … ដូច្នេះ ។ សម្បន្ន សព្ទដែលមានអត្ថថា ផ្អែមឆ្ងាញ់ ដូចក្នុងប្រយោគនេះថា ឥមិស្សា ភន្តេ មហាបឋវិយា ហេដ្ឋិមតលំ សម្បន្នំ សេយ្យថាបិ ខុទ្ទកមធុំ អនីលកំ ឯវមស្សាទំ សូមទ្រង់ព្រះមេត្តាប្រោស ផ្ទៃខាងក្រោមនៃ