អត្ថរបស់សម្បន្ថសព្ទ
ផែនដីនេះ មានឱជារសផ្អែមដូចទឹកឃ្មុំ ដែលស្អាតបរិសុទ្ធឥតលាយច្រឡំដោយ មេឃ ។ តែក្នុងទីនេះ សម្បន្ន សព្ទ សមក្នុងអត្ថថា ពេញបរិបូណ៌ក៏បាន ក្នុងអត្ថថា ដល់ព្រមក៏បាន ព្រោះដូច្នោះ គប្បីជ្រាបអត្ថយ៉ាងនេះថា បទថា សម្បន្នសីលា បានដល់ ជាអ្នកមានសីលបរិបូណ៌ខ្លះ ជាអ្នកដល់ព្រមដោយសីលខ្លះ តាមអត្ថនេះថា មានសីលបរិបូណ៌ហើយ មានអធិប្បាយថា សីល ឈ្មោះថា ជាសីលបរិបូណ៌ហើយ ដូចការបរិបូណ៌នៃស្រែ ព្រោះប្រាសចាកទោសរបស់ ស្រែ ដោយហេតុនោះ ទើបលោកពោលថា ការបរិបូណ៌នៃសីល ព្រះមាន ព្រះភាគត្រាស់ ព្រោះប្រាសចាកទោសរបស់សីល ដូចការបរិបូណ៌នៃស្រែ ព្រោះប្រាសចាកទោសរបស់ស្រែ ។ ចំណែកតាមអត្ថនេះថា សីលសម្បន្នាមា នពុទ្ធាធិប្បាយថា អ្នកទាំងឡាយ ចូរជាអ្នកដល់ព្រមដល់នូវការសង្រួម ជា អ្នកប្រកបដោយសីលចុះ ។ បណ្តា ២ យ៉ាងនោះ ភាពជាអ្នកមានសីល បរិបូណ៌ មានដោយហេតុ ២ គឺដោយការឃើញទោសរបស់សីលវិបត្តិ ១ ដោយការឃើញអានិសង្សនៃសីលសម្បត្តិ ១ ទោស និងអានិសង្សទាំង ២ យ៉ាងនោះ គប្បីជ្រាបតាមន័យដែលបានពោលហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គ ពាក្យណាដែលខ្ញុំគួរពោលក្នុងទីនេះ ដោយន័យជាដើមថា បណ្តាបទទាំងនោះ ដោយបទត្រឹមបុណ្ណេះថា ជាអ្នកមានសីលបរិបូណ៌ហើយ បានឮថា ព្រះមាន ព្រះភាគកាលទ្រង់សម្តែងបារិសុទ្ធិសីល ៤ ទើបទ្រង់សម្តែងសីលដែលជា គោល ដោយពាក្យនេះថា ជាអ្នកសង្រួមហើយ ដោយបាតិមោក្ខសំវរៈ ពាក្យ នោះ ខ្ញុំបានពោលហើយខាងដើមនោះឯង ។ បទថា កិមស្ស ឧត្តរឹ ករណីយំ មានអត្ថថា បើមានពាក្យសួរថា អ្នក ទាំងឡាយមានសីលសម្បូរហើយយ៉ាងនេះ គប្បីមានអ្វីដែលត្រូវធ្វើ គឺត្រូវ បដិបត្តិឲ្យក្រៃលែងឡើង ឆ្លើយថា ព្រះមានព្រះភាគ កាលទ្រង់ប្រកបភិក្ខុ ទាំងឡាយក្នុងសីលសម្ប