ធម៌សម្រាប់លះកាមច្ឆន្ទជាដើម
សោមនសិការ ។ កាលឲ្យមនសិការនោះ ប្រព្រឹត្តទៅច្រើនដងក្នុងនិមិត្តនោះ រមែងលះកាមច្ឆន្ទៈបាន ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ក្នុង សំយុត្តនិកាយ មហាវារវគ្គថា ម្នាលភិក្ខុទាំងឡាយ នៅមានតទៅទៀត អសុភនិមិត្ត ការធ្វើឲ្យច្រើននូវយោនិសោមនសិការក្នុងអសុភនិមិត្តនោះ នេះ ជាហេតុនាំផលមកដើម្បីការមិនកើតឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ខ្លះ ដើម្បីលះកាមច្ឆន្ទៈដែលកើតឡើងហើយខ្លះ ។ ធម៌សម្រាប់លះកាមច្ឆន្ទៈ ៦ យ៉ាង ម្យ៉ាងទៀត ធម៌ ៦ ប្រការ រមែងប្រព្រឹត្តទៅដើម្បីលះកាមច្ឆន្ទៈ គឺ អសុភនិមិត្តស្សឧគ្គហោ គឺការរៀនយកអសុភនិមិត្ត ១ អសុភភាវនានុយោគោ ការប្រកបព្យាយាមរឿយៗ ក្នុងអសុភភាវនា ១ ឥន្ទ្រិយេសុគុត្តទ្វារតា ភាពជាអ្នកមានទ្វារគ្រប់គ្រងហើយក្នុងឥន្ទ្រិយទាំងឡាយ ១ ភោជនេមត្តញ្ញុតា ភាពជាអ្នកដឹងប្រមាណក្នុងភោជន ១ កល្យាណមិត្តតា ភាពជា អ្នកមានកល្យាណមិត្ត ១ សប្បាយកថា ពោលពាក្យជាទីសប្បាយ ១ ។ អធិប្បាយថា បុគ្គលកំពុងរៀនយកអសុភនិមិត្ត ១០ តែងលះកាមច្ឆន្ទៈ បាន បុគ្គលកំពុងចម្រើនអសុភនិមិត្តក៏លះកាមច្ឆន្ទៈបាន បុគ្គលបិទទ្វារក្នុង ឥន្ទ្រិយទាំងឡាយហើយក៏លះបាន បុគ្គលដឹងប្រមាណក្នុងការឆាន់អាហារ ព្រោះភាពជាអ្នកមានប្រក្រតី ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបាន ដោយផឹកទឹក ក្នុងឱកាសដែលអាចឆាន់ ៤-៥ ពំនូត ក៏លះកាមច្ឆន្ទៈបាន ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ក្នុងថេរៈគាថាថា ភិក្ខុឈប់បរិភោគ ៤-៥ ពំនូត ( ក្នុងកាលជិតឆ្អែត ) ហើយគប្បីផឹកទឹក នេះជាការល្មមដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក ( ព្រះនិព្វាន ) ។ បុគ្គលកំពុងគប់រកកល្យាណមិត្ត ដូចគ្នានឹងព្រះតិស្សត្ថេរ ដែលចម្រើន អសុភកម្ម